រដ្ឋសភា ពិភាក្សាលើ​យន្តការពិសេសដែលបង្កើតសន្ទុះថ្មីសម្រាប់ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង

(VOVWORLD) - បន្តសម័យប្រជុំលើកទី១០ នាព្រឹកថ្ងៃទី៨ ខែធ្នូ រដ្ឋសភាបានចំណាយពេលភាគច្រើន ដើម្បីពិភាក្សាលើយន្តការ និងគោលនយោបាយពិសេសមួយចំនួនទាក់ទងនឹងទីក្រុងសំខាន់ៗចំនួនបីគឺ ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង។
រដ្ឋសភា ពិភាក្សាលើ​យន្តការពិសេសដែលបង្កើតសន្ទុះថ្មីសម្រាប់ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង - ảnh 1រូបថត៖ TTXVN

ទាំងនេះគឺជាសំណើដែលទាក់ទងដោយផ្ទាល់ទៅនឹងវិមជ្ឈការ វិសហមជ្ឈការ ការកៀងគរធនធាន និងគំរូអភិបាលកិច្ចទីក្រុង ដែលត្រូវបានរំពឹងថា នឹងលុបបំបាត់ឧបសគ្គផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសក្តានុពលអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុងធំៗទាំងបី។

នៅក្នុងសម័យពិភាក្សា បណ្តាសមាជិកសភាបានឯកភាពខ្ពស់ចំពោះគោលការណ៍កសាងយន្តការ និងគោលនយោបាយពិសេសនិងរបកគំហើញសម្រាប់ទីក្រុងធំៗដូចជាទីក្រុងហាណូយ ទីក្រុងដាណាំង និងទីក្រុងហូជីមិញ ដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពក្នុងដំណាក់កាលថ្មី។ ប្រតិភូក៏បានស្នើឡើងអនុសាសន៍មួយចំនួនដូចជា៖ យន្តការគោលនយោបាយត្រូវមានការផ្តោតសំខាន់ចំណុចសំខាន់ សមស្របទៅនឹងធនធាន និងតម្រូវការអភិវឌ្ឍន៍របស់ទីក្រុងនីមួយៗ ធានាការអនុលោមតាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ស្របតាមការសន្យានិងសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមបានចុះហត្ថលេខា។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវពិនិត្យ និងធានាតម្លាភាពនៃយន្តការហិរញ្ញប្បទានដីធ្លី ក្នុងដំណើរការអនុវត្តគម្រោង ជាពិសេសគម្រោង TOD (គំរូអភិវឌ្ឍន៍ទីក្រុងដែលផ្តោតលើការអភិវឌ្ឍការដឹកជញ្ជូនសាធារណៈ) នៅក្នុងទីក្រុងទាំងបី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ