រាល់សកម្មភាពរបស់ចិននៅប្រជុំកោះ Truong Sa គឺខុសច្បាប់
![រាល់សកម្មភាពរបស់ចិននៅប្រជុំកោះ Truong Sa គឺខុសច្បាប់ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_10_23/pho_phat_ngon_qige.jpg) |
លោកស្រី Pham Thu Hang អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម (VOV) |
Vovworld-នារសៀលថ្ងៃទី២៣តុលានៅទីក្រុងហាណូយក្រសួងការបរទេស
វៀតណាមបានរៀបចំសន្និសីទកាសែតសាមញ្ញ។ នៅសន្និសីទការសែននេះ ឆ្លើយ
សំនួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនកសាងព្រលានយន្តហោះនៅ
វាល Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមក៏ដូចជាការដែលចិន
ឡើងសម្លេងគាំទ្រតៃវ៉ាន់ដាក់ពង្រាយនាវាកងទ័ពប្រចាំការនៅកោះ Ba Binh ចំណុះ
ប្រជុំកោះ Truong Sa លោកស្រី Pham Thu Hang អ្នកនាំពាក្យរងក្រសួងការបរទេស
វៀតណាមបានឲ្យដឹងថា៖
“ជាថ្មីម្ដងទៀតយើងខ្ញុំអះអាងយ៉ាងខ្លាំងក្លានូវអធិបតេយ្យភាពដែលមិនអាច
ប្រកែកបានចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ វៀតណាមមាន
មូលដ្ឋានកត្តិយុតនិងភ័ស្តុតាងប្រវត្តិសាស្ត្រយ៉ាងពេញលេញដើម្បីអះអាងនូវអធិប
តេយ្យភាពរបស់ខ្លួននៅប្រជុំកទាំងពីរនេះ។ រាល់សកម្មភាពរបស់ភាគីនានានោដំបន់
នេះដោយមិនបានការអនុញ្ញាតរបស់វៀតណាមសុទ្ធតែជាខុសច្បាប់និងមោឃៈ៕”