រុស្ស៊ីត្រៀមខ្លួនជាស្រេចធ្វើជាមេអណ្ដើកសម្រុះសម្រួលរវាងបក្សប្រឆាំងនិងអាជ្ញាធរវ៉េណេស៊ុយអេឡា

(VOVWORLD) - ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការប្រឹងប្រែងធ្វើជាអាជ្ញាកណ្តាលក្នងការកសម្រុះសម្រួលទំនាក់ទំនងរវាងភាគីប្រឆាំងនិងភាគីគាំទ្រប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក លោក Nicolas Maduro ប្រសិនបើមានសំណើរផងដែរ។
រុស្ស៊ីត្រៀមខ្លួនជាស្រេចធ្វើជាមេអណ្ដើកសម្រុះសម្រួលរវាងបក្សប្រឆាំងនិងអាជ្ញាធរវ៉េណេស៊ុយអេឡា - ảnh 1 រដ្ឋមន្ត្រីការបរទេស   រុស្ស៊ីលោក Sergey Lavrov

នោះគឺជាសេចក្តីប្រកាសថ្មីមួយរបស់ប្រធាននាយកដ្ឋាទទួលបន្ទុកនទ្វីបអាមេរិកឡាតាំងនៃក្រសួងការបរទេសរុស្ស៊ីលោក Aleksander Schetinin ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti ។ លោក Schetinin បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេស   រុស្ស៊ីលោក Sergey Lavrov នាថ្ងៃទី ២៤ ខែមករាបានអះអាងថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចសហការជាមួយកម្លាំងនយោបាយទាំងអស់ដែលមានអាកប្បកិរិយានិងមានការទទួលខុសត្រូវផងដែរ។ រុស្ស៊ីក៏ក៏ត្រៀមខ្លួនធ្វើការជាមួយកងកម្លាំងវ៉េណេស៊ុយអេឡាណាមួយ ដែលមានបំណងចង់សហការភាគីបរទេសដើម្បីបង្កើតកិច្ចសន្ទនា។ មុននេះ ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin ក៏បានប្រកាសគាំទ្រដល់រដ្ឋាភិបាលវ៉េណេស៊ុយអេឡាដែរ។ ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី  Huà Chūnyíng នាថ្ងៃទី ២៥ ខែមករាបានលើកច្បាស់ថាថាក្រុងប៉េកាំងជឿជាក់លើកិច្ចការផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡាត្រូវនិងត្រឹមតែដោះស្រាយបានដោយសារប្រជាជនរបស់ប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ