រុស្ស៊ីអនុម័តលើសេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EAEC ជាមួយវៀតណាម
|
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev |
(VOV)_រដ្ឋាភិបាលរុស្ស៊ី បានអនុម័តលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីតំបន់ពាណិជ្ជកម្មសេរី ( FTA) រវាងសម្ព័ន្ធភាពសេដ្ឋកិច្ចអឺរ៉ុប -អាស៊ី ( EAEC ) ជាមួយវៀតណាម នាថ្ងៃទី២៥ ឧសភា ។ ឯកសារនេះមានការចុះហត្ថលេខារបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev ត្រូវបានចុះផ្សាយលើគេហទំព័ររបស់រដ្ឋាភិបាលរុស្ស៊ី។ គេហទំព័រទាំងនេះបានលើកច្បាស់ថា៖ ការអនុវត្តកិច្ចព្រមព្រៀងនេះនឹងបង្កលក្ខណះសំរាប់ បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នា អភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងបណ្ដាសមាជិកក្នុងសម្ព័ន្ធភាព ក៏ដូចជា អនុម័តលើការដោះស្រាយបញ្ហាដែលទាក់ទិនដល់ការតភ្ជាប់ EAEC ជាមួយដំណើការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីកដែរ៕