លើកដំបូងវៀតណាមចូលរួមសន្និសីទ AALCO ដោយមានតួនាទីជាសមាជិកពេញសិទ្ធិ
(VOVWORLD) -នាថ្ងៃទី២ឧសភា បានប្រារព្ធឡើងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៥៦ របស់អង្គការពិគ្រោះយោបល់ច្បាប់អាស៊ី -អាហ្វ្រីក ( AALCO) នៅទិក្រុង Nairobi ប្រទេស Kenya។
លើកដំបូងវៀតណាមចូលរួមសន្និសីទ AALCO ដោយមានតួនាទីជាសមាជិកពេញសិទ្ធិ |
(VOV)_នាថ្ងៃទី២ឧសភា បានប្រារព្ធឡើងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៥៦ របស់អង្គការពិគ្រោះយោបល់ច្បាប់អាស៊ី -អាហ្វ្រីក ( AALCO) នៅទិក្រុង Nairobi ប្រទេស Kenya។នេះជាលើកដំបូងដែលវៀតណាមចូលរួមសន្និសីទរបស់ AALCO ដោយមានតួនាទីជាសមាជិកពេញសិទ្ធិ។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh ប្រធានគណៈប្រតិភូវៀតណាម បានសង្កត់ធ្ងន់ថា៖ វៀតណាមវាយតំលៃខ្ពស់ការខំប្រឹងប្រែង និងការរួមវិភាគទានរបស់ AALCO ក្នុងការបង្កលក្ខណះសំរាប់ប្រទេសជាសមាជិក ពិភាក្សាអំពីបញ្ហាគតិយុត្តិអន្តរជាតិដែលទាក់ទិនដល់ផលប្រយោជន៍របស់ប្រទេសនានានៅទ្វីបអាស៊ីនិងទ្វីបអាហ្វ្រីក។ ឯកអគ្គរដ្ឋទូត Ton Sinh Thanh ក៏បានអះអាងជាថ្មីម្តងទៀតថា៖ដោយមានតួនាទីជាសមាជិកពេញសិទ្ធិរបស់ AALCO វៀតណាមសន្យាខំប្រឹងប្រែងសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកផ្សេងៗទៀត និង គណៈលេខាធិការ AALCO អនុវត្តកិច្ចសហប្រតិបត្តិការនានា និងសម្ដែងគោលបំណងសិក្សារៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយប្រទេសជាសមាជិកផ្សេងៗទៀតក្នុងបញ្ហាគតិយុត្តិអន្តរជាតិ៕