លើកតម្កើងវេជ្ជបណ្ឌិតវ័យក្មេងគំរូ១០រូបក្នុងការបង្ការទប់ស្កាត់ជំងឺ-កូវីដ១៩
(VOVWORLD) - វេជ្ជបណ្ឌិតវ័យក្មេងវៀតណាមគំរូចំនួន ១០ រូបក្នុងឆ្នាំ ២០២១ ដែលត្រូវបាន លើកតម្កើងក្នុងកម្មវិធីនេះ គឺជាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកតំណាងឲ្យគ្រូពេទ្យវ័យ ក្មេងរាប់ម៉ឺននាក់ ដែលបានខិតខំប្រឹងប្រែង លះបង់ មិនខ្លាចការលំបាកវេទនា សូម្បីតែ ប្រថុយជីវិតខ្លួនឯង ដើម្បីការពារសុខភាព និងអាយុជីវិតរបស់អ្នកជំងឺក្នុងអំឡុងពេល កន្លងមក។
គ្រូពេទ្យវ័យក្មេងដែលត្រូវបានលើកតម្កើងនៅក្នុងកម្មវិធី។ (រូបថត៖ VNA) |
នាយប់ថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ សមាគមគ្រូពេទ្យវ័យក្មេង វៀតណាម និងសម្ព័ន្ធសមាគមន៍យុវជនវៀតណាមបានប្រារព្ធពិធីលើកតម្កើងគ្រូពេទ្យ វ័យក្មេងវៀតណាមឆ្នាំ ២០២១ ក្រោមប្រធានបទ “វេជ្ជបណ្ឌិតវ័យក្មេងលើសមរភូមិ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ- ១៩”។ វេជ្ជបណ្ឌិតវ័យក្មេងវៀតណាមគំរូចំនួន ១០ រូបក្នុងឆ្នាំ ២០២១ ដែលត្រូវបាន លើកតម្កើងក្នុងកម្មវិធីនេះ គឺជាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកតំណាងឲ្យគ្រូពេទ្យវ័យ ក្មេងរាប់ម៉ឺននាក់ ដែលបានខិតខំប្រឹងប្រែង លះបង់ មិនខ្លាចការលំបាកវេទនា សូម្បីតែប្រថុយជីវិតខ្លួនឯង ដើម្បីការពារសុខភាព និងអាយុជីវិតរបស់អ្នកជំងឺក្នុងអំឡុងពេល កន្លងមក។
ថ្លែងមតិនៅទីនេះ ប្រធានគណៈ កម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានសម្ដែងនូវគោលបំណងថា វេជ្ជបណ្ឌិតវ័យក្មេងនឹងបន្តរីក សាយភាយស្មារតីខិតខំប្រឹងប្រែង និងភាពក្លៀវក្លានៃយុវវ័យផ្នែកវេជ្ជសាស្ត្រក្នុងការងារ ថែទាំ ការពារសុខភាពប្រជាជន ការងារស្រាវជ្រាវវិទ្យាសាស្ត្រ ស្ម័គ្រចិត្តដើម្បីសុខភាព សហគមន៍ ជាពិសេសគឺចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត។ គ្រូពេទ្យវៀត ណាមវ័យក្មេងម្នាក់ៗត្រូវតែខិតខំព្យាយាមហាត់ពត់លត់ដំជំនាញ សីលធម៌វិជ្ជាជីវៈ ដោយឥតឈប់ឈរ ហើយបន្តកសាងរូបភាពដ៏ស្រស់ស្អាតរបស់គ្រូពេទ្យវៀតណាម។ លោក Nguyen Trong Nghia បានមានប្រសាសន៍ថា៖
“ខ្ញុំមានបំណងថា វេជ្ជបណ្ឌិតវ័យក្មេងក៏ត្រូវតែជាអ្នកត្រួសត្រាយក្នុងការអនុវត្ត ការផ្លាស់ប្តូរឌីជីថលក្នុងការពិនិត្យសុខភាព ការព្យាបាល និងការថែទាំអ្នកជំងឺ; ម្ចាស់ ការ សកម្ម ក្នុងការពង្រីកសកម្មភាពសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការ អន្តរជាតិ រួមចំណែកលើកកំពស់សមត្ថភាពវិជ្ជាជីវៈរបស់សមាជិកសមាគមគ្រូពេទ្យ វ័យក្មេង រួមចំណែកកសាងខឿនវេជ្ជសាស្ត្ររបស់ប្រទេសជាតិដោយឈរលើគោល ការណ៍វិទ្យាសាស្ត្រ-ប្រជាជាតិ-មហាជននិងសមាហរណកម្ម”៕