លើកទឹកចិត្តអ្នកវិទ្យាសាស្ត្រច្នៃប្រឌិតផ្សាភ្ជាប់នឹងស្ថានភាពជីវភាពរស់នៅជាក់ស្ដែង
(VOV) /  
![លើកទឹកចិត្តអ្នកវិទ្យាសាស្ត្រច្នៃប្រឌិតផ្សាភ្ជាប់នឹងស្ថានភាពជីវភាពរស់នៅជាក់ស្ដែង - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_09_23/nguyen-quan.jpeg) |
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Nguyen Quan (chinhphu.vn) |
Vovworld-នាយករដ្ឋមន្ត្រីវៀតណាមទើបនឹងបានផ្សព្វផ្សាយលក្ខ័ន្ធតិកៈនិង
រៀបចំសកម្មភាពរបស់មូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិជាមួយទ្រង់ទ្រាយឡើងដល់១លានលានដុង។ ក្នុងនាទីប្រជាជនសួររដ្ឋមន្ត្រីឆ្លើយសំណួរនាចុងសប្ដាហ៍
កន្លងមក រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Nguyen Quan
បានឲ្យដឹងថា មូលនិធិផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្រជាតិជាមូលនិធីធំ១ក្នុងចំណោម
មូលនិធិធំចំនួន២ដែលរដ្ឋាភិបាលអនុញ្ញាតឲ្យបង្កើតសំដៅជួយឧបត្ថម្ភសកម្មភាព
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
“មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាជាតិថ្មីជាកន្លែងវិនិយោគឲ្យការ
ស្រាវជ្រាវសារវន្តទាមទាលទ្ធផលត្រូវមានការប្រកាសអន្តរជាតិ ត្រូវមានលទ្ធផលជាក់ស្ដែងទើបនឹងរំសាយទុន។ រីឯមូលនិធីផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិភាគច្រើនជួយឧបត្ថម្ភអង្គភាពអាជីវកម្មផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាមួយទុនចុះបញ្ជី១លាន
លានដុង។ បណ្ដាសំណង់ធំៗទាក់ទិនដល់ផែនការជាតិជីវភាពរស់នៅប្រជាជន
ថែមទាំងសំណង់មិនបានប្រកាសអន្តរជាតិនៅតែបានរដ្ឋជួយឧបត្ថម្ភដើម្បីបង្កើត
ឡើងផលិតផលវិទ្យាសាស្ត្របច្ចេកវិទ្យាបំរើឲ្យផលិតកម្មនិងជីវភាពរស់នៅ៕”
-VOV