លោកនាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា
(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយក រដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh រដ្ឋាភិបាលបានបើកកិច្ចប្រជុំប្រចាំខែ វិច្ឆិកា ឆ្នាំ២០២២។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP) |
ក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលបានវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែវិច្ឆិកា និងរយៈពេល១១ខែ កន្លងមកនៃឆ្នាំ២០២២; ការអនុវត្តកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; ស្ថានភាពនៃការបើកចំណាយទុនវិនិយោគសាធារណៈ ក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២; ស្ថានភាពនៃការអនុវត្តកម្មវិធីគោលដៅជាតិ ចំនួន៣។
ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ក្នុងខែវិច្ឆិកា ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាមូលដ្ឋាន អតិផរណាត្រូវបានគ្រប់គ្រង ហើយកំណើនសេដ្ឋកិច្ចបន្តត្រូវបានជំរុញ; ធានាតុល្យភាពសំខាន់; សម្រេចបានអតិរេក ថវិកា ដូច្នេះមានមូលដ្ឋានដើម្បីដោះស្រាយបញ្ហាដែលកំពុងលេចចេញ ជាពិសេស បម្រើដល់ការតម្លើងប្រាក់បៀវត្តន៍ វិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ; សម្រេចបានអតិរេកពាណិជ្ជកម្មជាង ១០ ពាន់លានដុល្លារអាមេរិក; ធានាប្រភពស្បៀង អាហារ គ្រឿងបរិភោគ នាំចេញកសិផល និងស្បៀងអាហារបានច្រើន។ ស្ថានភាព នយោបាយមានស្ថិរភាព សណ្តាប់ធ្នាប់សង្គមត្រូវបានធានា; ការពារជាតិ សន្តិសុខ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីត្រូវបានរក្សាយ៉ាងរឹងមាំ; សកម្មភាពកិច្ច ការបរទេស ត្រូវបានដំណើរការលើគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា នាពេលខាងមុខ ព្យាករណ៍ថាស្ថាន ការណ៍នៅតែមានការលំបាកនិងបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យមានការក្តាប់ ជាប់ស្ថានការណ៍ និងដោះស្រាយដោយភាពបត់បែន ដើម្បីសម្រេចបានគោលដៅ នានានៃឆ្នាំ២០២២ ដែលរដ្ឋសភាបានប្រគល់ជូន។ ទន្ទឹមនឹងនោះ បន្តដោះស្រាយឱ្យ បានហ្មត់ចត់នូវបញ្ហាដែលទើបលេចចេញដូចជា កង្វះខាតប្រេងឥន្ធនៈ កង្វះខាតថ្នាំ ពេទ្យ ផលិតផលជីវសាស្រ្ត រក្សាស្ថិរភាព សុវត្ថិភាព និងនិរន្តរភាពនៃទីផ្សារភាគហ៊ុន អចលនទ្រព្យ មូលបត្របំណុលសាជីវកម្ម; ថែទំជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ធានាឲ្យប្រជាជនទទួលបុណ្យតេតប្រកបដោយសុវត្ថិភាព សោមនស្សរីក រាយ មិនទុកឲ្យខ្វះទំនិញនិងឡើងថ្លៃទំនិញដោយមិនសមហេតុផលនោះទេ៕