លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមពិធីប្រកាសផលិតផលជាម៉ាកយីហោជាតិវៀតណាមឆ្នាំ ២០២៤
(VOVWORLD) - នាយប់ថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានចូលរួមពិធីប្រកាសផលិតផលដែលជាម៉ាកយីហោជាតិវៀតណាម ឆ្នាំ ២០២៤។ ក្នុងកម្មវិធី គណៈកម្មការរៀបចំបានលើកតម្កើងសហគ្រាសឆ្នើមចំនួន ១៩០ អង្គភាព ដែលមានផលិតផលជាម៉ាកយីហោជាតិវៀតណាមក្នុងឆ្នាំ ២០២៤។
ទិដ្ឋភាពនៅពិធីប្រកាសផលិតផលជាម៉ាកយីហោជាតិវៀតណាមឆ្នាំ ២០២៤។ (រូបថត៖ VNA) |
អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យ បណ្ដាសហគ្រាសដែលទទួលបានកិត្តិនាមម៉ាកយីហោជាតិនិយាយដោយឡែក និងសហ គមន៍សហគ្រាសនិងសហគ្រិន
វៀតណាមនិយាយរួម ត្រូវបន្តលើកកម្ពស់តម្លៃ ស្នូលនោះគឺ គុណភាព - នវានុវត្តន៍ - ការច្នៃប្រឌិត - សមត្ថភាពត្រួសត្រាយផ្លូវ។ បន្តពង្រីកប្រពៃណីសាមគ្គីភាព ដើម្បីផលប្រយោជន៍របស់សហគ្រាសដែលផ្សារភ្ជាប់ ជាមួយនឹងផលប្រយោជន៍ជាតិ និងប្រជាជាតិ ខិតខំប្រឹងប្រែងពុះពារជំនះការលំបាក ច្នៃប្រឌិតដោយឥតឈប់ឈរ បង្កើនប្រសិទ្ធភាពផលិតកម្ម និងអាជីវកម្ម ហើយលើក កំពស់ជាជំហានៗនូវសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកលលោក រួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិយ៉ាងលឿន និងប្រកបដោយនិរន្តរភាព។
ក្នុងពេលខាងមុខនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហគ្រាសត្រូវត្រួស ត្រាយផ្លូវក្នុងបដិវត្តន៍បៃតង; ទាញយកអត្ថប្រយោជន៍ពីកេរ្តិ៍ឈ្មោះម៉ាកយីហោជាតិ ព្រម ទាំងគួបផ្សំការកសាងម៉ាកយីហោផលិតផលជាមួយម៉ាកយីហោជាតិវៀតណាម; ស្វែង រក និងពង្រីកទីផ្សារអន្តរជាតិយ៉ាងសកម្ម និងចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ លោកនាយករដ្ឋមន្ត្រីក៏មានបំណងចង់ឱ្យសហគ្រាសបន្ត ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត អភិវឌ្ឍន៍ និងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីលើកកំពស់ ផលិតភាពការងារ និងប្រសិទ្ធភាពអាជីវកម្ម៕