លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំជាបន្ទាន់ដល់ការងារទប់ទល់នឹងទឹកជំនន់នៅ Bac Giang

(VOVWORLD) - នាព្រឹកថ្ងៃទី១០ កញ្ញា នៅចំពោះមុខស្ថានភាពជំនន់ទឹកភ្លៀង មានការវិវឌ្ឍន៍ យ៉ាងស្មុគស្មាញដែលមិនអាចទាយទុកជាមុនបាន នៅខេត្តភាគខាងជើងមួយចំនួន ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជននោះ នាយករដ្ឋ មន្រ្តីវៀតណាមលោក ហ្វាម មិញជីញ បានទៅត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅទីរួម ខេត្ត Viet Yen ខេត្ត Bac Giang និងខេត្ត Bac Ninh។

មានវត្តមាននៅឃុំ Tam Da និង Van An ស្រុក Yen Phong ខេត្ត Bac Ninh និងឃុំ Tien Son និង Van Ha ខេត្ត Bac Giang លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកទឹកចិត្តប្រជាជនក្នុងឃុំ ហើយស្នើអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ ផ្លាស់ទីប្រជាពលរដ្ឋទៅកាន់កន្លែងមានសុវត្ថិភាព មិនទុកឲ្យប្រជាពលរដ្ឋខ្វះស្បៀងអាហារ សម្លៀកបំពាក់ ឬកន្លែងស្នាក់នៅ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យដឹកជញ្ជូន ជាបន្ទាន់ស្បៀងអាហារ អាហារស្ងួត មីកញ្ចប់ សម្ភារៈប្រើប្រាស់ ទឹកស្អាត... ដើម្បីផ្តល់ ជូនប្រជាពលរដ្ឋនៅតំបន់ដែលត្រូវដាច់ពីគេក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំជាបន្ទាន់ដល់ការងារទប់ទល់នឹងទឹកជំនន់នៅ Bac Giang - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំការងារទប់ទល់នឹងទឹកជំនន់នៅទីរួមខេត្ត Viet Yen ខេត្ត Bac Giang។ (រូបថត៖ VOV)
បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានទៅកាន់ទីស្នាក់ការគណៈកម្មាធិការ ប្រជាជនទីរួមខេត្ត Viet Yen ខេត្ត Bac Giang ហើយដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអ៊ីន ធឺណែតជាបន្ទាន់ជាមួយបណ្ដាខេត្តដែលរងផលប៉ះពាល់ដោយទឹកជំនន់។ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែក ត្រូវច្បាម ជាប់ការវិវត្តន៍នៃស្ថានការណ៍ ដើម្បីដោះស្រាយបញ្ហាកើតឡើងឲ្យមានភាពបត់បែន និងមានប្រសិទ្ធភាព ហើយធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លើសពីនេះ លោក នាយករដ្ឋមន្ត្រីបានស្នើឱ្យពិនិត្យអង្គការ និងបុគ្គលដែលរងការខូចខាតដោយទឹកជំនន់ បើកប្រភពបំរុងរបស់ខេត្ត ដើម្បីជួយសង្គ្រោះទាន់ពេលវេលាដល់ប្រជាពលរដ្ឋ និង សហគ្រាស ប្រសិនបើខ្វះខាត ចាំបាច់ត្រូវរាយការណ៍ដល់មជ្ឈិមសម្រាប់ការឧបត្ថម្ភ ធន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យធនាគារពាណិជ្ជ ធនាគារគោលនយោបាយសង្គមមានគោលនយោបាយកាត់បន្ថយ ពន្យារពេល លើកពេលបង់ពន្ធ ថ្លៃសេវា ដើម្បីជួយឧបត្ថម្ភប្រជាជន និងសហគ្រាសដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក៏ដូចជារៀបចំដើមទុនសម្រាប់សហគ្រាសរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ជំនះពុះពារលើការខូចខាតឲ្យបានឆាប់ៗ ចាប់ផ្តើមផលិតកម្ម និងអាជីវកម្មឡើងវិញ កុំទុកឲ្យខ្សែសង្វាក់ផ្គត់ផ្គង់បាក់ដាច់នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ