លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនិងប្រទេសដទៃទៀត
(VOVWORLD) - លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam សង្ឃឹមថា ឯកអគ្គរដ្ឋទូតទទួលការតែងតាំងទាំងអស់ នឹងបន្តពង្រីកបទពិសោធន៍ សាមគ្គីភាព ប្ដេជ្ញាបំពេញបេសកកម្មឱ្យបានល្អ ការពារផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជន និងអង្គភាពអាជីវកម្ម; មិនត្រឹមតែយកចិត្តទុកដាក់ដល់សហគមន៍ជនជាតិវៀតណាមដែលរស់នៅបរទេសប៉ុណ្ណោះទេ ថែមទាំងកម្មាភិបាល ធុរជន និងនិស្សិតវៀតណាមនៅបរទេសទៀតផង។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព និងប្រធានបេសកម្មវៀតណាមប្រចាំនៅបរទេសសម្រាប់អាណត្តិ ២០២៤ - ២០២៧។
(រូបថត៖ Lam Khanh/TTXVN) |
នារសៀលថ្ងៃទី ១៨ តុលា នៅវិមានប្រធានរដ្ឋ (ហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំអង្គការសហប្រជាជាតិ និងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំកម្ពុជា សិង្ហបុរី និងអ៊ុយ
ក្រែន អាណត្តិ ២០២៤ - ២០២៧។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ទីកន្លែងដែលបណ្ដាឯកអគ្គរដ្ឋទូតទៅបំពេញបេសកកម្ម គឺជាទីកន្លែងដ៏សំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសជាតិ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam សង្ឃឹមថា ឯកអគ្គរដ្ឋទូតទទួលការតែងតាំងទាំងអស់ នឹងបន្តពង្រីកបទពិសោធន៍ សាមគ្គីភាព ប្ដេជ្ញាបំពេញបេសកកម្មឱ្យបានល្អ ការពារផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជន និងអង្គភាពអាជីវកម្ម; មិនត្រឹមតែយកចិត្តទុកដាក់ដល់សហគមន៍ជនជាតិវៀតណាមដែលរស់នៅបរទេសប៉ុណ្ណោះទេ ថែមទាំងកម្មាភិបាល ធុរជន និងនិស្សិតវៀតណាមនៅបរទេសទៀតផង។
ថ្លែងបន្ទាប់ពីទទួលភារកិច្ច តំណាងបណ្ដាឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំង បានអះអាងថា នឹងប្រកាន់ខ្ជាប់ជានិច្ចនូវគោលដៅ ដាក់ផលប្រយោជន៍ប្រទេសជាតិ និងជនជាតិជាចម្បងបំផុត; ប្តេជ្ញាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តន៍ការងារដែលបានចាត់តាំងឱ្យមានប្រសិទ្ធភាព; រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចការបរទេសរបស់បក្ស និងរដ្ឋ; រួមចំណែកកាន់តែមានប្រសិទ្ធភាពទៅក្នុងខឿននយោបាយពិភពលោក ផ្សព្វផ្សាយគំរូវៀតណាមឯករាជ្យ ខ្លួនទីពឹងខ្លួន អភិវឌ្ឍន៍ប្រកបដោយវិបុលភាព និងសុភមង្គល៕