វៀតណាមគាំទ្រការលើកកម្រិត​អង្គការសហប្រជាជាតិ​ឲ្យក្លាយទៅ​ជាអង្គការ​ដ៏ខ្លាំងមាំមួនជាង និងប្រកបដោយប្រសិទ្ធភាពជាង

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១០ មិនាបានបើកកិច្ចប្រជុំពិគ្រោះយោបល់ ដោយប្រធានបទ “បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ” ដោយបានផ្តោតសំខាន់លើសំណើដែលបានចែងក្នុងរបាយការណ៍ “កម្មវិធីធ្វើសកម្មភាពរួម” របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ សំដៅសម្របខ្លួនតាមតម្រូវការនាបច្ចុប្បន្ន និងអនាគត។
វៀតណាមគាំទ្រការលើកកម្រិត​អង្គការសហប្រជាជាតិ​ឲ្យក្លាយទៅ​ជាអង្គការ​ដ៏ខ្លាំងមាំមួនជាង និងប្រកបដោយប្រសិទ្ធភាពជាង - ảnh 1អគ្គទីប្រឹក្សាលោកស្រី Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ អគ្គទីប្រឹក្សាលោកស្រី Nguyen Phuong Tra អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា របាយការណ៍ "របៀបវារៈរួម" ត្រូវបាននាំចេញចំពេលវេលា ដែលពហុភាគីនិយម និងអង្គការអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិ កំពុង ប្រឈមមុខនឹងបញ្ហាជាច្រើន។ វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះការលើកកម្រិតអង្គការសហប្រជាជាតិឲ្យក្លាយទៅជាអង្គការដ៏ខ្លាំងមាំមូនជាង និងប្រកបដោយប្រសិទ្ធភាពជាង ដែលអាចអនុវត្តន៍តួនាទីដ៏សំខាន់របស់

ខ្លួនក្នុងការឆ្លើយតបទៅនឹងផលប្រយោជន៍ និងចំណាប់អារម្មណ៍របស់ប្រទេសជាសមាជិក និងសហគមន៍អន្តរជាតិ។ វៀតណាមគាំទ្រការបន្តការពិភាក្សាលើរបៀបវារៈដែលបានចែងក្នុងរបាយការណ៍ ព្រមទាំងមានបំណងចង់មានផែនការជាក់ស្ដែងក្នុងការអនុវត្តន៍សំណើរ និងគំនិតផ្ដូចផ្ដើមរបស់លោកអគ្គលេខាធិការដើម្បីរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ