វៀតណាមគោរពទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី
(VOVWORLD) - លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ដោយសង្កត់ធ្ងន់ថា រុស្ស៊ីគឺជាដៃគូមួយក្នុង ចំណោមដៃគូអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។
រដ្ឋមន្ត្រីការបរទេស វៀតណាមលោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរ ទេសរុស្ស៊ី លោក Vladimir Titov។ (រូបថត៖ dangcongsan.vn) |
នារសៀលថ្ងៃទី៣ មីនា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស វៀតណាមលោក Bui Thanh Son បានទទួលជួបអនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរ ទេសរុស្ស៊ី លោក Vladimir Titov ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមដើម្បី ចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត - ការពារជាតិ - សន្តិសុខ វៀតណាម -រុស្ស៊ី លើកទី១៣។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ដោយសង្កត់ធ្ងន់ថា រុស្ស៊ីគឺជាដៃគូមួយក្នុង ចំណោមដៃគូអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ លោករដ្ឋមន្ត្រីបានសម្តែងនូវគោលបំណងចង់ឲ្យ ភាគីទាំងពីរបន្តជំរុញវិស័យសហ ប្រតិបត្តិការប្រកបដោយសក្តានុពល ស្របតាមសេចក្តីប្រាថ្នា និងផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីទី១នៃក្រសួងការបរទេសរុស្ស៊ី លោក Vladimir Titov បាន អះអាងថា រុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម; មានបំណងចង់ឲ្យ ក្រសួង ការបរទេសនៃប្រទេសទាំងពីរនឹងរក្សានូវប្រពៃណីនៃកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ លើកកម្ពស់តួនាទីសម្របសម្រួល ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយ ប្រសិទ្ធភាព ក៏ដូចជាការសម្របសម្រួលយ៉ាងជិតស្និទ្ធលើឆាកអន្តរជាតិផងដែរ៕