វៀតណាមចែករំលែកបទពិសោធន៍និងឧបត្ថម្ភគុយបាសម្រាប់ការអភិវឌ្ឍទៅវិញទៅមក

(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញ ជីញបានអញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez Parrilla ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៥។
វៀតណាមចែករំលែកបទពិសោធន៍និងឧបត្ថម្ភគុយបាសម្រាប់ការអភិវឌ្ឍទៅវិញទៅមក - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនិងសមមិត្ត Bruno Rodriguez Parrilla សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសគុយបា (រូបថត៖ Tran Hai/nhandan.vn)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអះអាងថា ក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន វៀតណាមតែងតែប្រគៀកស្មារជាមួយគុយបា ចែករំលែកបទពិសោធន៍ និងជួយគុយបាជំនះរាល់ការលំបាក លើកកំពស់ប្រៀបខ្លាំងរបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍ទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; លើកកំពស់ប្រសិទ្ធភាពនៃយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាល ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យផលិតកម្មស្បៀងអាហារ ថាម ពលកកើតឡើងវិញ ជីវបច្ចេកវិទ្យា ការថែទាំសុខភាព និងទេសចរណ៍។ សម្របសម្រួលការអនុវត្តសកម្មភាពអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - គុយបា (២ ធ្នូ ១៩៦០ - ២ ធ្នូ ២០២៥); បង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី....។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodríguez Parrilla បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេលថ្មីៗនេះ; មានបំណងផ្លាស់ប្តូរបទពិសោធន៍ជាមួយវៀតណាមលើវិស័យជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ