វៀតណាម-ចិនជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មឧស្សាហកម្ម
(VOV) /  
|
វៀតណាម-ចិនជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មឧស្សាហកម្ម (VOV) |
Vovworld-ក្នុងឱកាសចូលរួមបណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌការឃោសនាអំពីអាស៊ាននៅប៉េកាំងចិន នាថ្ងៃទី២៥តុលា រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម
វៀតណាមលោក Vu Huy Hoang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជក
ម្មចិនលោក Gaohu Mingdan។ ក្នុងពិធីជួបសន្ទនា រដ្ឋមន្ត្រីទាំងពីររូបបានប្រមូលផ្ដុំ
ផ្លាស់ប្តូរអំពីខ្លឹមសារវិធានការមួយចំនួនសំដៅបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេ
ភាគីក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្មក៏ដូចជាអនុវត្តបណ្ដាឯកសារកិច្ចព្រម
ព្រៀងសហប្រតិបត្តិការទ្វេភាគីដែលទើបនឹងបានចុះហត្ថលេខាក្នុងឱកាស
នាយករដ្ឋមន្ត្រីចិនលោក Lee Keqiang ទៅបំពេញទស្សនកិច្ចនៅវៀតណាម។ កម្មវិធីឃោសនាអំពីអាស៊ាននៅចិនត្រូវបានរៀបចំក្នុងឱកាសរំលឹកខួបលើកទី១០នៃទិវាអាស៊ាននិងចិនបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រសំដៅជួយឲ្យអង្គភាពអាជីវកម្មចិនក្ដាប់ជាប់គោលនយោបាយក៏ដូចជាឱកាសពាណិជ្ជកម្មនិងវិនិយោគរបស់បណ្ដាប្រទេសអាស៊ាន។ បណ្ដារដ្ឋមន្ត្រីនៃប្រទេសអាស៊ាននិងចិនសុទ្ធតែជឿជាក់នឹងទទួលបានគោលដៅតំលៃពាណិជ្ជកម្មទ្វេភាគីទទួលបាន៥សែនលានដុល្លាអាមេរិកនាឆ្នាំ២០១៥៕
-VOV