វៀតណាមចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីអំពីបំរ៉ែបំរួលអាកាសធាតុតំបន់

វៀតណាមចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីអំពីបំរ៉ែបំរួលអាកាសធាតុតំបន់ - ảnh 1
វៀតណាមចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីអំពីបំរ៉ែបំរួល
អាកាសធាតុតំបន់(រូបថតៈ TTXVN)


(VOVworld)-ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨សីហា នៅទីក្រុង Petaling Jaya រដ្ឋ Selangor
របស់ម៉ាឡេស៊ី បានប្រព្រឹត្តទៅវគ្គហ្វឹកហ្វឺន អភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលអំពី
បំរ៉ែ​បំរួលអាកាសធាតុ សម្រាប់គ្រូបង្រៀនមកពីមហាវិទ្យាល័យនិងសាលាសភា
បណ្ឌិត ចំនួន១៤ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ គណៈប្រតិភូវៀតណាមមានគ្រូ
បង្រៀនចំនួន១៨រូប មកពីមហាវិទ្យាល័យររុក្ខាកម្មវៀតណាម មហាវិទ្យាល័យ
Da Lat មហាវិទ្យាល័យ Vinh និងសលាសភាបណ្ឌិតបច្ចេកវិទ្យាអាស៊ី បានអត្ថា
ធិប្បាយអំពី មេរៀននៅក្នុងវគ្គហ្វឹកហ្វឺន។ នាយកកម្មវិធី USAID LEAF បណ្ឌិត
David Ganz បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្ម និងរាល់ការរួមវិភាគ
ទានគួរឲ្យ កត់ សម្គាល់របស់បណ្តាមហាវិទ្យាល័យរបស់វៀតណាមក្នុងកម្មវិធី
នេះ។ លោក Ganz សង្ឈឹមថា នាពេលអនាគត មហាវិទ្យាល័យទាំងអស់នេះ នឹង
ដើរតួនាទីសំខាន់​ក្នុង ការពង្រីកកម្មវិធីបណ្តុះបណ្តាលអំពីបំរ៉ែបំរួលអាកាសធាតុ
តំបន់សម្រាប់មហាវិទ្យា ល័យដទៃទៀតនៅវៀតណាម សំដៅបណ្តុះបណ្តាល
ជួរកម្មាភិបាលមានចំណេះដឹង អំពីបំរ៉ែបំរួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ