វៀតណាមចូលរួមពិធីបើកសម័យប្រជុំលើកទី ៥១ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
(VOVWORLD) - សម័យប្រជុំជាប្រចាំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបើកកាលពីថ្ងៃទី ១២ កញ្ញា នៅខុទ្ទកាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai (រូបថត៖ VNA) |
អញ្ជើញចូលរួមពិធីបើកនេះ មានឯកអគ្គរដ្ឋទូត ប្រធានគណៈស្ថានបេសកកម្មបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធមនុស្សទាំង ៤៧ និងអង្គការនានា។ គណៈប្រតិភូវៀតណាម ដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងទៀតប្រចាំនៅទីក្រុងហ្សឺណែវបានអញ្ជើញចូលរួមសម័យប្រជុំនេះ។
អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានគណៈប្រតិភូវៀតណាមបានអះអាងពីការគាំទ្រ កិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយខុទ្ទកាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនា
ពេលខាងមុខ។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានចែករំលែកក្តីការព្រួយបារម្ភរបស់ខុទ្ទកាល័យសិទ្ធិមនុស្សអំពីបញ្ហាប្រឈមជាសកលធំៗចំនួន ៣ ដែលជះឥទ្ធិពលយ៉ាងធំធេងដល់ការទទួលបានសិទ្ធិមនុស្សគឺ៖ បម្រែបម្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការរិចរិលនៃជីវៈចម្រុះ។
ទន្ទឹមនឹងនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថាក្រុមប្រឹក្សាសិទ្ធមនុស្ស និងខុទ្ទកាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សត្រូវ ជំរុញការសន្ទនាស្ថាបនា និងសហប្រតិបត្តិការថែមទៀតសំដៅការពារ និងជំរុញសិទ្ធមនុស្សផងដែរ៕