វៀតណាមចូលរួមសន្និសីទប្រឆាំងអំពើពុករលួយរបស់អ.ស.ប

វៀតណាមចូលរួមសន្និសីទប្រឆាំងអំពើពុករលួយរបស់អ.ស.ប - ảnh 1
វៀតណាមចូលរួមសន្និសីទប្រឆាំងអំពើពុករលួយរបស់អ.ស.ប


(VOVworld) - នាថ្ងៃទី២ វិច្ចិកា នៅទីក្រុង St Peterburg របស់រុស្ស៊ី បានប្រារព្ធឡើង
សម័យប្រជុំលើកទី៦របស់សន្និសីទបណ្ដាប្រទេសជាសមាជិកអនុសញ្ញា អ.ស.បស្ដី
ពីការបង្ការប្រឆាំងអំពើពុករលួយ (COSP)។ចូលរួមសន្និសីទលើកនេះ មានតំណាង
ជាង១ពាន់នាក់ជាសមាជិករដ្ឋសភា រដ្ឋាភិបាល សង្គមស៊ីវិលនិង មជ្ឈដ្ឋានសារព័ត៌
មាននៃប្រទេសជាសមាជិកជាង១០០ ជាពិសេសគឺថ្នាក់ដឹកនាំ នៃគណៈកម្មាធិការ
បង្ការប្រឆាំងអំពើពុករលួយនៃប្រទេសចំនួន៣០។គណៈប្រតិភូវៀតណាមដឹកនាំ
ដោយអគ្គអធិការរងរដ្ឋាភិបាលលោកស្រី Lê Thị Thúy បានចូលរួមសន្និសីទលើក
នេះ។
ថ្លែងមតិនៅទីនេះ អគ្គអធិការរងរដ្ឋាភិបាលវៀតណាមលោកស្រី Le Thi Thuy បាន
លើកច្បាស់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញខ្លាំងការងារ
បង្ការប្រឆាំងអំពើពុករលួយ។តាមលោកស្រី Le Thi Thuy ថា លទ្ធផលនៃការអនុ
វត្តន៍ ជាជំហានដំបូងនូវអនុសញ្ញាអ.ស.បស្ដីពីការបង្ការប្រឆាំងអំពើពុករលួយបាន
អះអាងនូវការខំប្រឹងប្រែងដ៏មានសារៈសំខាន់របស់វៀតណាមក្នុងការងារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ