វៀតណាមជំនួសមុខក្រុម G21 សង្កត់ធ្ងន់លើតម្រូវការរំលាយសព្វាវុធនុយក្លេអ៊ែរ

(VOVWORLD) -ក្នុងនោះ G21បានរំលឹកឡើងវិញនូវការព្រួយបារម្ភអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែរ ចំពោះការរស់រានមានជីវិតរបស់មនុស្សហើយបានគូសបញ្ជាក់អំពីការទទួលខុសត្រូវរបស់ប្រទេសនានា ដែមានអាវុធ នុយក្លេអ៊ែរក្នុងការកំទេចចោលអាវុធទាំងនេះ។

នៅក្នុងសម័យប្រជុំពេញអង្គនសសន្និសីទរំលាយសព្វាវុធ (CD)នាថ្ងៃទី ២៦ មិថុនានេះ ឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានប្រតិភូបេសកកម្មវៀតណាមប្រចាំនៅហ្សឺណែវ របស់ស្វីសបាន ជំនួសមុខក្រុម 21 (G21) ក្នុងការថ្លែងបទសុន្ទរកថាទូទៅអំពីការរំលាយសព្វាវុធនុយក្លេអ៊ែរ។ ក្នុងនោះ G21បានរំលឹកឡើងវិញនូវការព្រួយបារម្ភអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែរ ចំពោះការរស់រានមានជីវិតរបស់មនុស្សហើយបានគូសបញ្ជាក់អំពីការទទួលខុសត្រូវរបស់ប្រទេសនានា ដែមានអាវុធ នុយក្លេអ៊ែរក្នុងការកំទេចចោលអាវុធទាំងនេះ។ ក្រុម G21 បានស្នើឲ្យអនុវត្តន៍ វិធានការសំខាន់ៗមួយចំនួនដូចជា៖ ប្រទេសមានអាវុធនុយក្លេអ៊ែរអះអាងសារជាថ្មីនូវការសន្យាយ៉ាងច្បាស់លាស់អំពីការរំសាយ សព្វាវុធនុយក្លេអ៊ែរ និងចរចាអំពីឧបករណ៍ទូទៅមួយ ដែលគ្មានលក្ខខ័ណ្ឌនិងមានចរិតលក្ខណៈចាប់បង្ខំខាងគតិយុត្តដើម្បីធានាថាបណ្តាប្រទេសដែលគ្មានអាវុធនុយក្លេអ៊ែរនឹងមិនរងការគំរាមកំហែងឬវាយប្រហារដោយអាវុធនុយក្លេអ៊ែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ