វៀតណាមជំរុញការផ្លាស់ប្ដូរឌីជីថលលើវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ

(VOVWORLD) - នាថ្ងៃទី២៤ ខែធ្នូ នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានទទួលបន្ទុកការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំណុះក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានរៀបចំសិក្ខាសាលាអំពីការងារកសាង “គម្រោងផ្លាស់ប្ដូរ ឌីជីថលលើវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ”។

គម្រោងនេះឆ្ពោះទៅរក គោលដៅជាក់លាក់នោះ គឺដល់ឆ្នាំ២០២៥ មូលដ្ឋានអប់រំបណ្ដុះបណ្ដាល វិជ្ជាជីវៈប្រមាណ១០០កន្លែងបានអនុវត្តការផ្លាស់ប្ដូរឌីជីថលយ៉ាងពេញ លេញ ហើយ៧០%នៃបរិមាណមូលដ្ឋានអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដំណើរ ការ ការងារតាមអនឡាញ។ លោក Pham Vu Quoc Binh អនុប្រធានអគ្គ នាយកដ្ឋានទទួលបន្ទុកការងារអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា៖ “មានទិសដៅចំនួន២។ ទីមួយ យើងត្រូវតែបណ្ដុះបណ្ដាល ធ្វើបច្ចុប្បន្ន ភាពនូវចំណេះដឹងស្ដីពីវិជ្ជាជីវៈថ្មីៗជូនចំពោះកម្លាំងពលកររបស់យើង ជា ពិសេសគឺវិជ្ជាជីវៈនៅពេលអនាគត។ ទីពីរ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពនូវ ចំណេះដឹងនិងបំណិនខាងបច្ចេកវិទ្យាសម្រាប់កម្លាំងពលករ ដើម្បីបម្រើ ខឿនសេដ្ឋកិច្ចក៏ដូចជាបន្សាំនឹងការវិវឌ្ឍន៍ថ្មីៗដូចនឹងជម្ងឺរាតត្បាតនាពេល កន្លងមក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ