វៀតណាមជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិងធ្វើសមាហរណកម្មអន្តរជាតិ

(VOVworld) - វៀតណាមជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ​
អភិវឌ្ឍន៍អង្គភាពអាជីវកម្មនិងធ្វើសមាហរណកម្មអន្តរជាតិ។នេះជាព័ត៌មានដែល
ត្រូវបានជូនដំណឹងនៅសន្និសីទបូកសរុបការងារក្នុងរយៈពេលឆមាសទីមួយនិង
អនុវត្តភារកិច្ចក្នុងរយៈពេលឆមាសទី២របស់គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមដែល
បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ កក្កដានៅរដ្ឋធានីហាណូយ។ប្រធានគណៈកម្មាធិ
ការសេដ្ឋកិច្ចមជ្ឈឹមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា​ ចាប់ពីពេល នេះរហូត
មកដល់ចុងឆ្នាំ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមនឹងផ្ដោតសំខាន់លើការផ្ដល់មតិ
សំរាប់គោលនយោបាយផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍និងលើកកំពស់ប្រសិទ្ធិភាពរបស់អង្គ
ភាពអាជីវកម្មគ្រប់ប្រភេទក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋ កិច្ចឡើង
វិញ។ព្រមទាំងនឹងលើកកំពស់ប្រសិទ្ធិភាពក្នុងការប្រើប្រាស់ប្រភពទុនជួយឧបត្ថម្ភ
អភិវឌ្ឍន៍ (ODA) នាំចេញវិធានការបញ្ចប់ការចរចារស្ដីអំពីកិច្ចព្រមព្រៀងដៃគូ
អន្តរប៉ាស៊ីហ្វិក (TPP) និងតម្រង់ទិសសំរាប់ក្រុមហ៊ុន ទីផ្សារវៀតណាមនាពេល
ចូលរួម TPP និងសហគមន៍អាស៊ាននាចុងឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ