វៀតណាមជាអាទិភាព១ក្នុងគោលនយោបាយឆ្ពោះទៅអាស៊ី-ប៉ាស៊ីហ្វិករបស់ ម៉ិកស៊ិក
![វៀតណាមជាអាទិភាព១ក្នុងគោលនយោបាយឆ្ពោះទៅអាស៊ី-ប៉ាស៊ីហ្វិករបស់ ម៉ិកស៊ិក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_11_28/ttxvn_28112014le_linh_lan.jpg) |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ីក Le Linh Lan (ខាងស្តាំ)
(រូបថតៈ TTXVN) |
(VOVworld)- វៀតណាមជាអាទិភាព១ក្នុងគោលនយោបាយឆ្ពោះទៅអាស៊ី-
ប៉ាស៊ីហ្វិករបស់ ម៉ិកស៊ិក។ នេះជាការអះអាងរបស់ព្រឹទ្ធសមាជិក Teofilo Torres
Corzo ប្រធានគណៈកម្មាធិការកិច្ចការបរទេសតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួប សន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាម Le Linh Lan នាថ្ងៃទី២៧វិច្ឆិកា។ លោក
Teofilo Torres Corzo បានស្ងើចសរសើរ និងអបអរសារទ ចំពោះរាល់សមិទ្ធិ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលវៀតណាមទទួលបាន តាមរយៈការអនុវត្តន៍
ការ ផ្តូចផ្តើមគំនិតផ្លាស់ប្តូរថ្មី និងអនុវត្តន៍ល្អរាល់គោលនយោបាយសេដ្ឋកិច្ច។
ក៏តាម លោក Teofilo Torres Corzo ថា ម៉ិកស៊ីកវាយតម្លៃខ្ពស់ ចំពោះការយកចិត្ត
ទុក ដាក់របស់រដ្ឋាភិបាល រដ្ឋសភាវៀតណាម ចំពោះរដ្ឋសភាម៉ិកស៊ីក ក្នុងនោះ
មាន គណៈកម្មាធិការកិច្ចការបរទេសតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើ ដូចសព្វ
ថ្ងៃ តាមរយៈបណ្តាគំរោងការណ៍សហប្រតិបត្តិការធំៗ ដើម្បីផលប្រយោជន៍
នៃប្រទេសទាំងពីរ៕