វៀតណាមឈាន​មុខ​គេ​ក្នុង​ការ​ច្នៃប្រឌិត AI នៅអាស៊ីអាគ្នេយ៍

(VOVWORLD) - “វៀតណាមកំពុងមានឋានៈពិសេសដើម្បីឈានមុខគេ ក្នុងការច្នៃប្រឌិត AI នៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងលើសពីនេះទៅទៀត” ។  នេះជាការវាយតម្លៃរបស់លោក Nguyen Duc Toan នាយកប្រតិបត្តិ Google Cloud ប្រចាំនៅវៀតណាម ស្តីពីគុណសម្បត្តិពិសេសរបស់វៀតណាមនៅលើពិភពលោក និងតំបន់ នៅក្នុង សន្និសីទ GenAI ឆ្នាំ២០២៤ ដែឡបានបានបិទនៅថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហូជីមិញ។ 

វៀតណាមមានគុណសម្បត្តិជាច្រើនក្នុងការអភិវឌ្ឍន៍ AI ដោយមានទីផ្សារ ធនធានមនុស្ស និងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម។

វៀតណាមឈាន​មុខ​គេ​ក្នុង​ការ​ច្នៃប្រឌិត AI នៅអាស៊ីអាគ្នេយ៍ - ảnh 1សន្និសីទ GenAI ២០២៤ នៅទីក្រុងហូជីមិញ។ រូបថត៖ Thu Huong/TTXVN

យោងតាមលោកបណ្ឌិត Le Viet Quoc អ្នកជំនាញជាន់ខ្ពស់មកពី Google រដ្ឋាភិបាលវៀតណាមបាននិងកំពុងដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីលើកទឹកចិត្តដល់ការចាប់ផ្តើមអាជីវកម្ម និងការវិនិយោគលើបច្ចេកវិទ្យា។ ប្រការនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្ម AI ក្នុងការអភិវឌ្ឍ និងប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ វៀតណាមបានទាក់ទាញការវិនិយោគជាង ១ពាន់លានដុល្លារអាមេរិកលើការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាក្នុងឆ្នាំ២០២៣។ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មបានបង្ហាញពីសក្តានុពលសម្រាប់ការផ្លាស់ប្តូរថ្មី និងសមត្ថភាពច្នៃប្រឌិតក្នុងការបង្កើតដំណោះស្រាយ AI ដ៏ទម្លុះទម្លាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ