វៀតណាមដាក់គោលដៅពលករ២៩លាននាក់បានចូលរួមការធានារ៉ាប់រងសង្គមឆ្នាំ២០២០
![វៀតណាមដាក់គោលដៅពលករ២៩លាននាក់បានចូលរួមការធានារ៉ាប់រងសង្គមឆ្នាំ២០២០ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_03_12/truong_thi_mai_23_10_dsvj.jpg) |
លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការអំពីបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភា (VOV) |
Vovworld-នាព្រឹកថ្ងៃទី១២មិនានៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ហា
សង្គមរបស់រដ្ឋសភាវៀតណាមសហការជាមួយក្រសួងការងារយុទ្ធជនពិការនិង
សង្គមកិច្ចនិងធានារ៉ាប់រងសង្គមវៀតណាមបានរៀបចំសិក្ខាសាលា ឆ្ពោះទៅ
គោលដៅធានាសុខុមាលភាពសង្គមសំរាប់ប្រជាជនតាមរយៈការអនុវត្តច្បាប់
ធានារ៉ាប់រងសង្គម។
លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការអំពីបណ្ដាបញ្ហាសង្គមរបស់
រដ្ឋសភាបានឲ្យដឹងថា៖
“បន្ទាប់ពីច្បាប់ចូលជាធរមាននាថ្ងៃទី១មករាឆ្នាំ២០១៦គឺបន្តមានដំណោះស្រាយ
ដើម្បីបើកទូលាយមុខសញ្ញា។ សំខាន់បំផុតនាបច្ចុប្បន្នគឺទទួលបានពលករ២៩លាន
នាក់បានចូលរួមការធានារ៉ាប់រងសង្គមនាឆ្នាំ២០២០។ ហេតុនេះហើយយើងបង្ក
លក្ខណៈសមរាប់កម្មាភិបាលមិនជំនាញមុខសញ្ញាក្រៅផ្លូវការចូលរួមការធានារ៉ាប់
រងសង្គមដោយការជួយឧបត្ថម្ភរបស់រដ្ឋ។”
គិតមកដល់ឆ្នាំ២០១៤នៅទូទាំងប្រទេសមានពលករជាង១១លាននាក់បាន
ចូលរួមការធានារ៉ាប់រងសង្គមស្រូបយកជាង៧០%នៃបរិមាណពលករសរុបត្រូវ
ចូលរួមការធានារ៉ាប់រងសង្គមតាមច្បាប់៕