វៀតណាមទទួលភ្ញៀវទេសចរណ៍អឺរ៉ុបចំនួន១លាននាក់ជារៀងរាល់ឆ្នាំ

វៀតណាមទទួលភ្ញៀវទេសចរណ៍អឺរ៉ុបចំនួន១លាននាក់ជារៀងរាល់ឆ្នាំ - ảnh 1
តាំងពីឆ្នាំ២០១០មក ជារៀងរាល់ឆ្នាំវៀតណាមទទួលភ្ញៀវទេសចរណ៍អឺរ៉ុបចំនួន១លាននាក់
មកទស្សនា។

(VOVworld) - សិក្ខាសាលា “វៀតណាម - ទីមកដល់របស់ភ្ញៀវទេសចរណ៍អឺរ៉ុប”
បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៦ តុលា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។
នៅទីនេះ តំណាងសមាគមន៍ទេសចរណ៍វៀតណាមបានឧទ្ទេសនាមអំពីគោល
នយោបាយ ផលិតផលទេសចរណ៍ថ្មីរបស់វៀតណាម ក្នុងនោះសង្កត់ធ្ងន់ទៅលើ
ការអភិវឌ្ឍន៍ទេសចរណ៍មានការទទួលខុសត្រូវនិងដើម្បីផលប្រយោជន៍ របស់
សហគមន៍។លោក Vu The Binh អនុប្រធានសមាគមន៍ទេសចរណ៍វៀតណាមបាន
ឲ្យដឹងថា៖
 “ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍អឺរ៉ុបឲ្យបានច្រើនថែមទៀតផ្នែកទេស
ចរណ៍មានការងារត្រូវធ្វើជាច្រើន ក្នុងនោះមានការជំរុញទេសចរណ៍ភាគីទាំងពីរ។
 យើងខ្ញុំសង្ឃឹមថា សកម្មភាពលើកនេះនឹងបង្កើតទំនាក់ទំនងជិតស្និទ្ធិ ផ្គត់ផ្គង់ព័ត៌
មាន និងជួយប្រាស្រ័យរវាងក្រុមហ៊ុនទេសចរណ៍នានារបស់ភាគីទាំងពីរ ដើម្បីរួម
ចំណែកបង្កើនបរិមាណភ្ញៀវទេសចរណ៍អឺរ៉ុបមកវៀតណាម”។
តាំងពីឆ្នាំ២០១០មក ជារៀងរាល់ឆ្នាំ វៀតណាមទទួលភ្ញៀវទេសចរណ៍អឺរ៉ុបចំនួន
១លាននាក់មកទស្សនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ