នាថ្ងៃទី ៦ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម
Vu Huy Hoang និងប្រធានគណៈប្រតិភូកូរ៉េខាងត្បូង លោក Bark Tae Ho បានប្រកាស
ចាប់ផ្តើមការចរចារជាផ្លូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណម –កូរ៉េខាងត្បូង។
ភាំគីទាំង ២ បានឯកភាពនឹងជួបចរចារកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីមួយសមស្រប
នឹងបណ្ដាការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោកនិងកែលំអរបណ្ដាកិច្ចសន្យា
ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន–កូរ៉េខាងត្បូង។ ភាគីទាំង ២ បានឯកភាព
អំពីក្របខ័ណ្ឌនិងវិស័យកែសម្រួលរបស់កិច្ចព្រមព្រៀង ដែលរួមមាន ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការវិនិយោគបណ្ដាគោលការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
និងបញ្ហាផ្សេងៗទៀត ដែលភាគីទាំង ២ យកចិត្តទុកដក់រួមគ្នា។ ភាំគីទាំង ២ បានឯកភាព
រៀបចំវគ្គការចរចារ ដំបូងយ៉ាង ឆាប់ៗ៕