![វៀតណាមនិងជប៉ុនសហប្រតិបត្តិការអភិវឌ្ឍន៍ខឿនកីឡាបាល់ទាត់ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_12_27/pt toan dien 2 nen bong da vn - nhat ban (small) (custom).jpg) |
ក្រុមបាល់បាត់ U២១ Hoang Anh Gia Lai (វៀតណាម - អាវស) ប្រកួតជាមួយក្រុម U២១ Yokohama (ជប៉ុន) នៅកីឡាដ្ឋានទីក្រុងហូជីមិញ (រូបថត៖bongda.com.vn) |
(VOVworld) - នារសៀលថ្ងៃទី២៦ ធ្នូ នៅរដ្ឋធានីហាណូយ អនុប្រធានសម្ព័ន្ធ
កីឡាបាល់ទាត់វៀតណាមលោក Tran Quoc Tuan បានទទួលជួបសន្ទនាជាមួយ
លោក Kunio Umeda ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម។លោក Tran Quoc
Tuan បានអបអរសាទរឯកអគ្គរដ្ឋទូត Kunio Umeda ដែលកំពុងកាន់តំណែងជា
ទីប្រឹក្សានៃសម្ព័ន្ធកីឡាបាល់ទាត់ជប៉ុន ព្រមទាំងជឿជាក់ថា ដោយបទពិសោធន៍
ក្នុង សកម្មភាពការទូតនោះ ឯកអគ្គរដ្ឋទូតលោក Kunio Umeda នឹងមានការរួម
វិភាគ ទានដ៏សកម្មទៅក្នុងទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ
រវាង កីឡាបាល់ទាត់វៀតណាមនិងកីឡាបាល់ទាត់ជប៉ុន។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Kunio Umeda ឲ្យដឹងថា នឹងខំប្រឹងប្រែងដើម្បី
រួមចំណែក្នុងការអភិវឌ្ឍន៍រួមនៃកីឡាបាល់ទាត់វៀតណាមនិងកីឡាបាល់ទាត់
ជប៉ុន៕