វៀតណាមនិងឥណ្ឌូណេស៊ីខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨
(VOVWORLD) - នារសៀលថ្ងៃទី៤ ខែកញ្ញា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូ នេស៊ី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo។
នៅទីនេះ មេដឹកនាំទាំងពីរបានឯកភាពគ្នាលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី និងសម្របសម្រួល ឱ្យបានល្អក្នុងការអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា បង្កើតកម្លាំងចលករ ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឡើងដល់កំពស់ថ្មី ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo។ (រូបថត៖ Duong Giang/TTXVN) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យប្រទេសទាំងពីររក្សាសន្ទុះ កំណើនពាណិជ្ជកម្មឲ្យមានតុល្យភាពជាងមុន ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេ ភាគីឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨; ស្នើឱ្យរដ្ឋាភិបាលទាំងពីរ ជំរុញសហគ្រាសនៃប្រទេសទាំងពីរបង្កើនការវិនិយោគ ជាពិសេសលើវិស័យថ្មីៗ ដូច ជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍប្រព័ន្ធអេកូ ឡូស៊ីរថយន្តអគ្គិសនី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសឥណ្ឌូនេស៊ីបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់កសិផល និងផលិតផលហាឡាល់ដែលមានប្រភពពី វៀតណាមជ្រៀតចូលទីផ្សារឥណ្ឌូនេស៊ី សហការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធ សាស្ត្រថ្មី; ស្នើឱ្យឥណ្ឌូនេស៊ីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការ គ្រប់គ្រងសកម្មភាពនាវានេសាទ កាត់បន្ថយយ៉ាងអតិបរមានូវសកម្មភាពនេសាទ ខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU)។
រីឯខ្លួនវិញ លោកប្រធានាធិបតីឥណ្ឌូនេស៊ីបានស្វាគមន៍សហគ្រាសវៀតណាម ក្នុងនោះមាន Vinfast មកបណ្តាក់ទុននៅឥណ្ឌូនេស៊ី; ជំរុញកិច្ចសហប្រតិបត្តិការក្នុង ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនី; ស្នើឱ្យ ប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រ កិច្ចសហប្រតិបត្តិរបរនេសាទប្រកប ដោយនិរន្តរភាព និងចុះហត្ថលេខាលើអនុស្សារណៈ
យោគយល់គ្នា ស្តីពីកិច្ចសហប្រតិ បត្តិការស្ដីពីរបរនេសាទក្នុងពេលឆាប់ៗនេះ។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត មេដឹកនាំទាំងពីរបានអះអាងសារជាថ្មីនូវការ គាំទ្រចំពោះការរក្សាសាមគ្គីភាពនិងគោលការណ៍ដែលបានឯកភាពរបស់អាស៊ាន ជាពិសេសការដែលអាស៊ាន និងចិន ត្រូវការសម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធ ភាពក្នុងពេលឆាប់ៗ ស្របតាមច្បាប់ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
ក្នុងឱកាសនេះ នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ឥណ្ឌូនេស៊ី រួមមាន៖ Ciputra, Traveloka និង Modena៕