វៀតណាមប្តេជ្ញាចិត្តជំរុញកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបាន សម្របសម្រួលជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការផ្ដល់អំណាចដល់ស្ត្រី (UN Women) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ ជាតិស្តីពីសេចក្តីព្រាងកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និង សន្តិសុខ។

កម្មវិធីនេះត្រូវបានបង្កើតនៅឆ្នាំ ២០០០ តាមសេចក្ដីសម្រេចចិត្តលេខ ១៣២៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមានគោលដៅចំនួនពីរ៖ ធានា បានកាន់តែប្រសើរឡើងនូវសិទ្ធិរបស់ស្ត្រី និងកុមារី ហើយជំរុញការចូលរួមរបស់ស្ត្រី ក្នុងគ្រប់ដំណាក់កាលនៃដំណើរការដោះស្រាយជម្លោះ និងកសាងសន្តិភាព។
វៀតណាមប្តេជ្ញាចិត្តជំរុញកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet ថ្លែងនៅសិក្ខាសាលា។
(រូបថត៖ VOV)
យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet មកទល់នឹង ពេលនេះ របៀបវារៈនេះបានក្លាយជាក្របខណ្ឌដ៏សំខាន់មួយ ជាមូលដ្ឋានសម្រាប់ការ ប្រមូលផ្តុំធនធាន ការរៀបចំសកម្មភាព និងជួយគាំទ្រស្ត្រីក្នុងបរិបទជម្លោះ វិបត្តិ ពីនោះ ជួយគេការពារសិទ្ធិបានកាន់តែប្រសើរឡើង និងលើកកម្ពស់តួនាទីរបស់គេក្នុងសង្គម ប្រកបដោយប្រសិទ្ធភាព។ អនុរដ្ឋមន្ត្រីលោក Do Hung Viet បានសង្កត់ធ្ងន់ថា ក្នុង ប្រវត្តិសាស្ត្ររបស់ប្រជាជាតិតាំងពីមុនមក ស្ត្រីវៀតណាមបានរួមចំណែកយ៉ាងធំធេង ក្នុងបុព្វហេតុតស៊ូរំដោះជាតិ កសាងប្រទេស ជាតិហើយបង្កើតឡើងទំនៀមទម្លាប់ និងអត្តសញ្ញាណរបស់ជនជាតិវៀតណាម។ បច្ចុប្បន្ន គេក៏ជាកម្មាភិបាល សហគ្រិន និងយុទ្ធការិនីការពារសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។
លោកអនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ស្ត្រី និងកុមារី គឺជាធនធានដើម្បីគ្រួសារ និងសហគមន៍នីមួយៗ ត្រៀមរៀបចំបានកាន់តែល្អ ឆ្លើយតបកាន់តែមានប្រសិទ្ធភាព និងងើបឡើងវិញប្រកបដោយចីរភាព បន្ទាប់ពីវិបត្តិ។ ទោះជាយ៉ាងណាក៏ដោយ ការ ខិតខំប្រឹងប្រែង និងការរួមចំណែកទាំងនោះ ជារឿយៗនៅតែស្ងៀមស្ងាត់ ហើយមិន ត្រូវបានផ្សព្វផ្សាយពេញលេញនោះទេ។ ដូច្នេះ ការដែលវៀតណាមអនុវត្តន៍ការ កសាងកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៅពេលនេះ មានអត្ថ ន័យសំខាន់ៗជាច្រើន ដែលបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀត ណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមជាមួយសហគមន៍អន្តរជាតិក្នុងការជំរុញរបៀបវារៈនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ