វៀតណាមបន្តលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋប្រទេសអឺរ៉ុបចំនួន៥ទៀត

(VOVWORLD) -នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែឧសភានាថ្ងៃទី៣ឧសភា នាយករដ្ឋមន្ត្រី រដ្ឋាភិ បាល លោក Nguyen Xuan Phuc បានយល់ព្រមចំពោះការលើកលែងទិដ្ឋាការ សម្រាប់ប្រទេសអឺរ៉ុបចំនួន៥ទៀត រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញនិង អ៊ីតាលី ចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨ដោយមានកាលបរិច្ឆេទគឺ៣ឆ្នាំ។ 


នេះជា វិធានការសំដៅទាក់ទាញភ្ញៀវទេសចរនៅទីផ្សារប្រទេសអឺរ៉ុបទាំង៥ពោលខាងលើមកទស្សនកិច្ចនៅវៀតណាម។ នៅក្នុងសន្និសីទកាសែតរដ្ឋាភិបាល រដ្ឋមន្ត្រីនិងជា ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានឲ្យដឹងថា៖

        “រដ្ឋសភាបានអនុញ្ញត្តិឲ្យរដ្ឋាភិបាលធ្វើសាកពិសោធន៍ផ្តល់ទិដ្ឋាការអេឡិចត្រូ និក។ អាចនិយាយបានថា នេះជាការកែទម្រង់យ៉ាងខ្លាំងដែរ។ ពោលគឺ ភ្ញៀវអាចចុះ ឈ្មោះសុំទិដ្ឋាការគ្រប់ទីកន្លែង។ ថ្វីត្បិតតែគោលនយោបាយបើកទូលាយអំពីទិដ្ឋាការទេ ថែមទាំងដោយសារការផ្សព្វ ផ្សាយទេសចរណ៍ល្អទៀត។ ទាំងអស់នេះជា កាយវិការវិជ្ជមានជួយ វៀត ណាមនៅរក្សាបានកំណើនភ្ញៀវទេសចរអន្តរជាតិចំនួន ៣០%ដែរ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ