វៀតណាមមិនអត់ឱនចំពោះបទល្មើសគ្រឿងញៀន

(VOVWORLD) - ប្រទេសជាសមាជិកអាស៊ាននឹងធ្វើការកែសម្រួល និងតម្រង់ទិសដៅ សំដៅបង្កើនការខិតខំប្រឹងប្រែង និងសហប្រតិបត្តិការ ដើម្បីអនុវត្តន៍រាល់វិស័យអាទិភាព ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
វៀតណាមមិនអត់ឱនចំពោះបទល្មើសគ្រឿងញៀន - ảnh 1លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួង នគរបាល (រូបថត៖ VNA)

នៅព្រឹកថ្ងៃទី ១៤ ខែតុលា កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីគ្រឿងញៀន លើកទី ៧ (AMMD7) បានបើកជាផ្លូវការនៅប្រទេសកម្ពុជាតាមទំរង់អនឡាញ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួង នគរបាល អញ្ជើញចូលរួមកិច្ចប្រជុំនេះពីទីក្រុងហាណូយ។

ថ្លែងមតិនៅសម័យប្រជុំពេញអង្គ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួង នគរបាលបានអះអាងថាវៀតណាមបានចែករំលែកគោលជំហររួមរបស់អាស៊ានស្ដីពីសកម្មភាពមិនអត់ឱនចំពោះគ្រឿងញៀន ហើយប្រកាន់ខ្ជាប់នូវគោលដៅដ៏យូរអង្វែង គឺ ឆ្ពោះទៅរកសហគមន៍អាស៊ានរួម ដោយគ្មានគ្រឿងញៀន។ នៅក្នុងកិច្ចប្រជុំនេះបណ្ដាប្រទេសបានធ្វើការវាយតម្លៃលើការអនុវត្តផែនការធ្វើសកម្មភាពចំនួន ២ ស្ដីពីការដោះស្រាយស្ថានការណ៍គ្រឿងញៀនក្នុងតំបន់រួមមាន៖ ការបូកសរុបពាក់កណ្តាលអាណត្តិនៃផែនការសហប្រតិបត្តិការអាស៊ាន ស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅ តំបន់ត្រីកោណមាសដំណាក់កាលឆ្នាំ ២០២០-២០២២ និងផែនការធ្វើសកម្មភាពអាស៊ានស្ដីពីកិច្ចខិតខំប្រឹងប្រែងការពារសហគមន៍ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដំណាក់កាលឆ្នាំ ២០១៦-២០២៥ ។ ដោយផ្អែកលើលទ្ធផលនៃរបាយការណ៍វាយតម្លៃនេះ ប្រទេសជាសមាជិកអាស៊ាននឹងធ្វើការកែសម្រួល និងតម្រង់ទិសដៅ សំដៅបង្កើនការខិតខំប្រឹងប្រែង និងសហប្រតិបត្តិការ ដើម្បីអនុវត្តន៍រាល់វិស័យអាទិភាព ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យសមស្របជាមួយស្ថានការណ៍ជាក់ស្ដែងរបស់តំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ