វៀតណាមសន្យារួមជាមួយ IPU ជំរុញតួនាទីរបស់រដ្ឋសភាក្នុងការពង្រឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព
(VOVWORLD) -មហាសន្និបាត IPU-១៣៩ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែតុលា មានវត្តមានតំណាងសភា IPU នៃប្រទេសចំនួន ១៧៨។ គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu។
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu |
រដ្ឋសភាវៀតណាមសន្យានឹងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវជានិច្ច ហើយត្រៀមខ្លួនជាស្រេចរួមជាមួយសហភាពអន្តរសភាពិភពលោក(IPU) និងសភានៃបណ្ដាប្រទេស អនុវត្តន៍រាល់សេចក្ដីសម្រេចចិត្ត និង គំនិតផ្តួចផ្តើមរបស់ IPU ដើម្បីរួមចំណែកកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៅលើពិភពលោក។នេះគឺជាការអះអាងរបស់អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu នៅក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាត IPU លើកទី ១៣៩ នាថ្ងៃទី ១៦ ខែតុលា នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស។
មហាសន្និបាត IPU-១៣៩ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែតុលា មានវត្តមានតំណាងសភា IPU នៃប្រទេសចំនួន ១៧៨។ គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu។
ថ្លែងនៅសម័យប្រជុំពេញ មហាសន្និបាត IPU-១៣៩ លោក Uong Chu Luu អនុប្រធានរដ្ឋសភាវៀតណាមបានចែករំលែកថា វៀតណាមជាប្រទេសអភិវឌ្ឍន៍ដែលមានទីតាំងអំណោយផលនៅ តំបន់អាស៊ី - ប៉ាស៊ីហ្វិក មានតម្រូវការទីផ្សាធំដ៏ទូលាយនិងមានសក្តានុពល អភិវឌ្ឍន៍និងអនុវត្តសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ វៀតណាមត្រៀមខ្លួនជាស្រេចបន្តសហការជាមួយបណ្តាប្រទេស IPU អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀតដើម្បីអនុវត្តកម្មវិធី និងគម្រោងការសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ជាប្រទេសកំពុងអភិវឌ្ឍមួយ ប៉ុន្តែប្រឈមនឹងការលំបាកជាច្រើន វៀតណាមមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការលើកកម្ពស់តួនាទីរបស់នីតិប្បញ្ញត្តិ ការត្រួតពិនិត្យគោលនយោបាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយផ្សារភ្ជាប់ជាមួយភារកិច្ចធានាសន្តិភាពសន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព៕