វៀតណាមសម្រេចជាស្ថាពរនូវការងារត្រៀមរៀបចំអោយកងពេទ្យកម្រិត២លេខ២ចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
(VOVWORLD) - នាបច្ចុប្បន្ន ការងារត្រៀមរៀបចំជំនាញសម្រាប់កងពេទ្យកម្រិត២លេខ២ ត្រូវបានធានាយ៉ាងល្អប្រពៃទាំងខាងភាសាអង់គ្លេស ជំនាញវេជ្ជសាស្ត្រ នយោ បាយ យោធា ភ័ស្តភាបច្ចេកទេសនិងការអនុវត្តជាក់ស្ដែង។
ឧត្តមសេនីយ៍ឯកបម្រុងលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាម ប្រធានគណៈកម្មាធិការទទួលបន្ទុកការចូលរួមសកម្មភាព រក្សាសន្តិភាពរបស់អ.ស.ប ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN) |
នាថ្ងៃទី៦ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំកិច្ចប្រជុំជាមួយគណៈកម្មាធិការទទួលបន្ទុកការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) សំដៅត្រួតពិនិត្យឡើងវិញនូវការ ងារត្រៀមរៀបចំដាក់ពង្រាយកងពេទ្យកម្រិត២លេខ២ នៅប្រទេសស៊ូដង់ខាងត្បូង។
នាបច្ចុប្បន្ន ការងារត្រៀមរៀបចំជំនាញសម្រាប់កងពេទ្យកម្រិត២លេខ២ ត្រូវបានធានាយ៉ាងល្អប្រពៃទាំងខាងភាសាអង់គ្លេស ជំនាញវេជ្ជសាស្ត្រ នយោ បាយ យោធា ភ័ស្តភាបច្ចេកទេសនិងការអនុវត្តជាក់ស្ដែង។ ទន្ទឹមនឹងនោះ ការ ងារទទួលយក វេចខ្ចប់ ដឹកជញ្ជូនទំនិញ ការងារផ្ទេរប្រគល់ភារកិច្ចពីកងពេទ្យ កម្រិត២លេខ១ដល់កងពេទ្យកម្រិត២លេខ២ ការងាររៀបចំក្រុមត្រួតពិនិត្យ ជាដើម ក៏ត្រូវបានរៀបចំផែនការជាក់លាក់រួចហើយផងដែរ។
ឧត្តមសេនីយ៍ឯកបម្រុងលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសវៀតណាម ប្រធានគណៈកម្មាធិការទទួលបន្ទុកការចូលរួមសកម្មភាព រក្សាសន្តិភាពរបស់អ.ស.ប បានអះអាងនូវការប្ដេជ្ញាចិត្តរបស់ក្រសួងការពារ ប្រទេស ក្នុងការរៀបចំកងពេទ្យកម្រិត២គ្មានសំរាមប្ល៉ាស្ទិកដើមដំបូងនៅក្រុម បេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប។
នាថ្ងៃដដែល ពិធីបើកវគ្គហ្វឹកហ្វឺនការប្រតិបត្តិឧបករណ៍កងវិស្វកម្មធ្ងន់នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីដៃគូត្រីភាគីឆ្នាំ២០១៩ (TPP) បានរៀបចំឡើងនៅ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម នៅស្រុក Thach That រដ្ឋធានីហាណូយ។ វគ្គហ្វឹកហ្វឺននេះមានការចូលរួមរបស់គ្រូបង្រៀនជប៉ុនចំនួន ១៩នាក់និងសិក្ខាកាមវៀតណាមចំនួន២០នាក់រួមជាមួយកម្មាភិបាលសម្របសម្រួល គ្រប់គ្រង និង ប្រតិបត្តិរបស់អង្គការសហប្រជាជាតិនិងវៀតណាម និងអ្នកសង្កេតការណ៍មួយ ចំនួនមកពីកាណាដានិងអូស្ត្រាលីផងដែរ។
វគ្គហ្វឹកហ្វឺននេះគឺសំដៅបំពាក់ លើកកំពស់ចំណេះដឹង សមត្ថភាពប្រតិបត្តិ ជួសជុលនិងជំនះ ពុះពារលើឧបត្តិហេតុនៃរថយន្ត ម៉ាស៊ីនរបស់កងវិស្វកម្មធ្ងន់ធ្ងរ តាមនោះបង្កើនសមត្ថភាពរបស់ កងវិស្វកម្មវៀតណាមក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប៕