វៀតណាមសហការជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ីដើម្បីអនុវត្តន៍កម្មវិធីជាច្រើនសម្រាប់កីឡាករ

(VOVWORLD) - នាថ្ងៃទី៦ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា វៀតណាមលោក Vuong Bich Thang បានជួបធ្វើការជាមួយក្រុមកម្មាភិបាលនៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីដឹកនាំដោយលោក David DS Moon សមាជិកនៃគណៈ កម្មការប្រតិបត្តិក្រុមប្រឹក្សាអូឡាំពិកអាស៊ី។

  លោក David DS Moon បានអោយដឹងថា ដំណើរទស្សនកិច្ចលើកនេះរបស់ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីគឺស្ដែងចេញពីគោលជំហរអភិវឌ្ឍន៍តួនាទីរបស់កីឡាករតាមរយៈការបង្កើតនិងអភិវឌ្ឍគណៈកម្មាធិការកីឡាករចំណុះគណៈកម្មាធិការអូឡាំពិកជាតិ។ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមានគោលបំណងចង់អនុវត្តន៍ គម្រោងការណ៍បណ្ដុះបណ្ដាលកីឡាករសំដៅបង្កលក្ខណៈងាយស្រួលសម្រាប់ កីឡាករអាចចាប់អាជីពថ្មីក្រោយពេលបញ្ចប់ការប្រកួត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ