វៀតណាម-ឥណ្ឌាបង្កើនទំនាក់ទំនងមិត្តភាពដៃគូរយុទ្ធសាស្រ្ត

វៀតណាម-ឥណ្ឌាបង្កើនទំនាក់ទំនងមិត្តភាពដៃគូរយុទ្ធសាស្រ្ត - ảnh 1


(VOVworld)-ក្នុងក្រប់ខ័ណ្ឌដំណើរទស្សនកិច្ចនៅឥណ្ឌា នាថ្ងៃទី២៩តុលា រដ្ឋមន្រ្តី ក្រសួងនគបាលវៀតណាមលោក Tran Dai Quang បានមានជំនួបសន្ទនា​ជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា Salman Khurshid។ រដ្ឋមន្រ្តី Salman Khurshid មានគោលបំណងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ក្នុងនោះមានវិស័យធានាសន្តិសុខព័ត៌មាន ធនាគារ​និងបង្កើតជើងហោះហើរ ផ្ទាល់រវាងប្រទេសទាំងពីរ ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម ឥណ្ឌាកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

        រីឯខ្លួនវិញ លោក Tran Dai Quang អះអាងថា វៀតណាមជានិច្ចកាលជឿ ជាក់ថាឥណ្ឌាជាមិត្តល្អ ស្មោះស្ម័គ្រជាមួយវៀតណាម។ រដ្ឋាភិបាលនិងប្រជាជន វៀតណាមវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ “ឆ្ពោះទៅទិសខាងកើត” ក្នុង ដំណាក់កាលថ្មីរបស់ឥណ្ឌា។ ឈរលើស្មារតីទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត វៀតណាមត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយឥណ្ឌា ព្រមទាំងបង្កលក្ខណៈងាយស្រួលដើម្បីរដ្ឋាភិបាល​និងបណ្តា អង្គភាពអាជីវកម្មឥណ្ឌាវិនិយោគចូលមកវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ