វៀតណាម - អង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធារក្សាសន្តិភាព
(VOVWORLD) -លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong បានស្នើឲ្យភាគីទាំងពីជំរុញខ្លាំងថែមទៀតនូវរាល់សកម្មភាពផ្លាស់ប្ដូរ ចែករំលែកចំណេះដឹង បទពិសោធន៍ជំនាញលើវិស័យពេទ្យយោធារក្សាសន្តិភាព។
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn) |
នារសៀលថ្ងៃទី ២៥ ខែមិនានៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានទទួលជួបជាមួយលោកឧត្តមសេនីយ៍ត្រី Stuart Millar ប្រធានស្នងការសមត្ថភាពការប្រយុទ្ធពេទ្យយោធាអង់គ្លេស ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅទីនេះ លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong បានអះអាងថាការដែល អង់គ្លេសនិងដៃគូអន្ដរជាតិនានាបានជួយឧបត្ថម្ភវៀតណាមអនុវត្តន៍ដោយជោគជ័យនូវកងពេទ្យកម្រិត ២ លេខ ១ ជំនួសកងពេទ្យកម្រិត ២ របស់អង់គ្លេស កាលពីខែតុលា ឆ្នាំ២០១៨ គឺជាសញ្ញាសម្គាល់ថ្មីក្នុងដំណើរការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់វៀតណាម ព្រមទាំងជាសក្ខីភាពលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង់គ្លេសក្នុងសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិនាពេលកន្លងទៅ។ លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong បានស្នើឲ្យភាគីទាំងពីជំរុញខ្លាំងថែមទៀតនូវរាល់សកម្មភាពផ្លាស់ប្ដូរ ចែករំលែកចំណេះដឹង បទពិសោធន៍ជំនាញលើវិស័យពេទ្យយោធារក្សាសន្តិភាព។
ចំណែកឯ លោកឧត្តមសេនីយ៍ត្រី Stuart Millar មានក្ដីសង្ឃឹមថា វៀតណាម និងអង់គ្លេសនឹងបន្តអនុវត្តន៍យ៉ាងសកម្មនូវរាល់សកម្មភាពសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគី កិច្ចសហប្រតិបត្តិការពេទ្យយោធានិយាយរួម និងពេទ្យយោធារក្សាសន្តិភាពនិយាយដោយឡែកឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែងថែមទៀត៕