វេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៧ ជំរុញការគាំទ្រសកលភាវូបនីយកម្ម
![វេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៧ ជំរុញការគាំទ្រសកលភាវូបនីយកម្ម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_03_24/hoi n ghi bac ngao 2017 - 01.jpg) |
វេទិកាទ្វីបអាស៊ី Boao ឆ្នាំ ២០១៧ ជំរុញការគាំទ្រសកលភាវូបនីយកម្ម (VOV5) |
(VOVworld) – អគ្គលេខាធិការវេទិកាទ្វីបអាស៊ី Boao (BFA) ឆ្នាំ ២០១៧
លោក Zhou Wenzhong បានឲ្យដឹងថា៖ វេទិកាឆ្នាំនេះប្រមូលផ្តុំទៅលើ
ការពិភាក្សាអំពី ការសាកល្បងដើម្បីបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និង
កំពុងអភិវឌ្ឍន៍បន្សាំបន្ថែម ជាមួយសកលភាវូបនីយកម្ម។ លោក
Zhou Wenzhong បានសង្កត់ធ្ងន់ទៀតថា៖ ការប្រឆាំងជំទាស់សកល
ភាវូបនីយកម្មនឹងធ្វើឲ្យការលំបាកលំបិនរបស់ខឿន សេដ្ឋកិច្ចសកល
កាន់តែធ្ងន់ធ្ងរថែមទៀត។ ហើយ របៀបដែលប្រទេសមួយជួយប្រជា
ពលរដ្ឋនិងផ្នែកឧស្សាហកម្មបន្សាំជាមួយសកលភាវូបនីយកម្មនឹង
សម្រេចការធ្វើ សមាហរណកម្មរបស់ប្រទេសនេះជាមួយប្រទេសដទៃ
ទៀត។ វេទិកា BFA ឆ្នាំ ២០១៧ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ទី
២៦ មិនា។ ដោយប្រធានបទ «អនាគតនៃ សកលភាវូបនីយកម្ម
និងពាណិជ្ជកម្មសេរី៖ អនាគតរបស់ទ្វីបអាស៊ី» វេទិកាត្រូវ បាន
បែងចែក ៤ វិស័យគឺ៖ សកលភាវូបនីយកម្ម កំណើន កំណែទម្រង់
និង សេដ្ឋកិច្ចថ្មី៕