វេទិកាវិនិយោគពិភពលោក អំពាវនាវឲ្យ​ជំរុញការវិនិយោគលើ​ការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - វេទិកាវិនិយោគពិភពលោក (WIF) លើកទី ៨ បានបញ្ចប់នាថ្ងៃទី ២០ ខែតុលា បន្ទាប់ពីរយៈពេល ៤ ថ្ងៃនៃកិច្ចប្រជុំ នៅទីក្រុង អាប៊ូដាហ៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។ 

វេទិកានេះបានអំពាវនាវឱ្យវិនិយោគិនដើរតួនាទីយ៉ាងសំខាន់ក្នុងការកែទម្រង់សេដ្ឋកិច្ចពិភពលោកឡើងវិញ និងចាប់យកឱកាសថ្មីនៃដំណើរការផ្លាស់ប្តូរឧស្សាហកម្មថាមពល កសិកម្ម និងសុខាភិបាល។

វេទិកាវិនិយោគពិភពលោក អំពាវនាវឲ្យ​ជំរុញការវិនិយោគលើ​ការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong អញ្ជើញចូលរួម និងថ្លែងមតិនៅទីនេះ។ រូបថត៖ ESCAP

វេទិកាក៏បានប្រកាសនូវឧបករណ៍គោលនយោបាយវិនិយោគថ្មីមួយ ដែលរួមមានការកំណត់តំបន់សេដ្ឋកិច្ចពិសេសជាគំរូចំនួន ៥០ ដាក់ឲ្យដំណើរការនូវវេទិកាពហុភាគីស្តីពីការកែទម្រង់កិច្ចព្រមព្រៀងវិនិយោគអន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ ដើម្បីបង្កើតគោលការណ៍ណែនាំការវិនិយោគទេសចរណ៍ប្រកបដោយចីរភាព។

នៅក្នុងវេទិកានេះ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Tran Quoc Phuong បានចូលរួមវេទិកានិងថ្លែងសុន្ទរកថានៅសម័យពិភាក្សា៖ សន្និសីទតុមូលថ្នាក់រដ្ឋមន្ត្រីស្តីពីសហគ្រាស;  សម័យប្រជុំកំពូលស្តីពីការផ្លាស់ប្តូរថាមពលប្រកបដោយសមភាព៖ ទស្សនៈពីឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូងនិងវៀតណាម; សម័យប្រជុំកំពូលស្តីពីការវិនិយោគ ក្នុងដំណើរការផ្លាស់ប្តូរថាមពល; សម័យពិភាក្សាអំពីឧស្សាហកម្ម ៤.០ និងអនាគតនៃការវិនិយោគសកល។ វៀតណាមក៏បានចូលរួមក្នុងស្តង់ផ្សព្វផ្សាយនៅភូមិវិនិយោគនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ Abu Dahbi ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ