វិទ្យុសម្លេងវៀតណាមជាមួយទិវាវិទ្យុពិភពលោកថ្ងៃទី ១៣ ខែកុម្ភៈ

(VOVWORLD) - អ្នកសារព័ត៌មានក្នុងនាមជាភ្ញៀវកិត្តិយសនឹងចែករំលែកអំពីឱកាស បញ្ហាប្រឈម ឋានៈ និងតួនាទីរបស់វិទ្យុក្នុងយុគសម័យបច្ចុប្បន្ន តួនាទីរបស់វិទ្យុក្នុងការជំរុញសន្តិភាព បន្ធូរបន្ថយភាពតានតឹង និងជម្លោះ ព្រមទាំង ចែករំលែករឿងរ៉ាវនិងការជក់ចិត្តអំពីអាជីពជាអ្នកសារព័ត៌មានផ្នែកវិទ្យុផងដែរ។

នាថ្ងៃទី១៣ កុម្ភៈ ដែលជាទិវាវិទ្យុពិភពលោក វិទ្យុសម្លេងវៀតណាមនឹងរៀបចំពិធីរំលឹកខួប និងសិក្ខាសាលាក្រោមប្រធានបទ “វិទ្យុនិងសន្តិភាព” នៅទីស្នាក់ការវិទ្យុសម្លេងវៀតណាម រដ្ឋធានីហាណូយ។ នេះក៏ជាប្រធានបទរួមនៃទិវាវិទ្យុពិភពលោកឆ្នាំ ២០២៣ ដែលជ្រើសរើសដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។

អញ្ជើញចូលរួមក្នុងពិធីរំលឹកខួប និងកម្មវិធីជួបប្រាស្រ័យនេះ មានថ្នាក់ដឹកនាំវិទ្យុសម្លេង អ្នកសារព័ត៌មានក្នុងស្រុកនិងបរទេស តំណាងក្លឹបមិត្តអ្នកស្តាប់វិទ្យុតាមបណ្តាខេត្តមួយចំនួន និងនិស្សិតជំនាញសារព័ត៌មាននិងទំនាក់ទំនងជិត ៣០០នាក់នៃសាកលវិទ្យាល័យមួយចំនួន។ អ្នកសារព័ត៌មានក្នុងនាមជាភ្ញៀវកិត្តិយសនឹងចែករំលែកអំពីឱកាស បញ្ហាប្រឈម ឋានៈ និងតួនាទីរបស់វិទ្យុក្នុងយុគសម័យបច្ចុប្បន្ន តួនាទីរបស់វិទ្យុក្នុងការជំរុញសន្តិភាព បន្ធូរបន្ថយភាពតានតឹង និងជម្លោះ ព្រមទាំង ចែករំលែករឿងរ៉ាវនិងការជក់ចិត្តអំពីអាជីពជាអ្នកសារព័ត៌មានផ្នែកវិទ្យុផងដែរ។

កាលពី ១២ ឆ្នាំមុន នៅថ្ងៃទី ១៣ ខែកុម្ភៈ ត្រូវបានជ្រើសរើសជាផ្លូវការដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ជាទិវាវិទ្យុពិភពលោក។ នេះគឺជាមោទនភាពមួយសម្រាប់មនុស្សទាំងអស់ដែលធ្វើការក្នុងវិស័យវិទ្យុលើទូទាំងពិភពលោក រួមទាំងវិទ្យុសម្លេងវៀតណាមផងដែរ ហើយក៏ជាឱកាសសម្រាប់មិត្តអ្នកស្តាប់ទូទាំងពិភពលោក ដើម្បីមានការយល់ដឹងកាន់តែស៊ីជម្រៅចំពោះតម្លៃពិសេសនៃវិស័យវិទ្យុ។ ក្នុងអំឡុងពេលនៃការអភិវឌ្ឍរបស់ខ្លួនអស់រយៈពេលជិត ៨០ ឆ្នាំកន្លងមក វិទ្យុសម្លេងវៀតណាមបានដើរតាមរលកវិទ្យុនិងផ្លាតហ្វមបច្ចេកវិទ្យាទំនើបដទៃទៀត ដើម្បីតភ្ជាប់ ជាមួយមិត្តអ្នកស្ដាប់នៅទាំងក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ