វាយតំលៃលទ្ធផលការងារតស៊ូប្រឆាំង “ការប្រែប្រួលដោយសន្តិភាវូបនីយកម្ម”

វាយតំលៃលទ្ធផលការងារតស៊ូប្រឆាំង “ការប្រែប្រួលដោយសន្តិភាវូបនីយកម្ម”  - ảnh 1
ក្នុងឆមាសទី១ឆ្នាំ២០១២ គណៈកម្មាធិការបញ្ជាលេខ៩៤ បានដឹកនាំកងទ័ពទាំងមូល
បន្តផ្សព្វផ្សាយនិងលាតត្រដាងអនុវត្តសារាចរណ៍របស់គណៈលេខាអំពីបង្កើនការតស៊ូ ប្រឆាំងឧបាយកលសកម្មភាព“ការប្រែប្រួលដោយសន្តិភាវូបនីយកម្ម”លើវិស័យសតិអារម្មណ៍វប្បធម៍

         VOV-នាថ្ងៃទី១៨កក្កដាគណៈកម្មាធិការប្រឆាំង“ការប្រែប្រួលដោយ​
សន្តិភាវូបនីយកម្ម” លើវិស័យសតិអារម្មណ៍វប្បធម៍របស់គណៈកម្មាធិការ
យោធា​មជ្ឈឹម (គណៈកម្មាធិការបញ្ជាលេខ៩៤) បានប្រជុំដើម្បីវាយតំលៃ
លទ្ធផលការងារតស៊ូ​ប្រឆាំង“ការប្រែប្រួលដោយសន្តិភាវូបនីយកម្ម”លើ
វិស័យសតិអារម្មណ៍វប្បធម៍​ក្នុងឆមាសទី១ឆ្នាំ២០១២និងអនុវត្តភារកិច្ចក្នុង
ឆមាសទី២ឆ្នាំ២០១២។ ក្នុងឆមាសទី១ឆ្នាំ​២០១២ គណៈកម្មាធិការបញ្ជា លេខ៩៤បានដឹកនាំកងទ័ពទាំងមូលបន្តផ្សព្វផ្សាយនិងលាតត្រដាងអនុវត្ត
សារាចរណ៍របស់គណៈលេខាអំពីបង្កើនការតស៊ូប្រឆាំង​ឧបាយកល សកម្មភាព“ការប្រែប្រួលដោយសន្តិភាវូបនីយកម្ម”លើវិស័យ​សតិអារម្មណ៍ វប្បធម៍និងឯកសារទាក់ទិននានា។ ថ្លែងមតិសន្និដ្ឋាន លេខាមជ្ឈឹម​បក្ស ប្រធានអគ្គស្នងការនយោបាយនិងជាប្រធានគណៈកម្មាធិការបញ្ជាលេខ
៩៤ ឧត្តមសេនិយ៍ឯក Ngo Xuan Lich បានបញ្ជាក់ច្បាស់រាល់ខ្លឹមសារវិធានការ
សារវន្ត​ក្នុងផែនការការងាររបស់គណៈកម្មាធិការបញ្ជាលេខ៩៤របស់គណៈ
កម្មាធិការ​បញ្ជាក្នុងរយៈពេលឆមាសទី២ឆ្នាំ២០១២។ នោះគឺកងទ័ពទាំងមូល
ត្រូវជ្រួត​ជ្រាប​យល់ច្បាស់នូវចរិតលក្ខណៈស្មុគស្មាញគ្រោះថ្នាក់ក្នុងរាល់
ឧបាយកល​សកម្មភាពប្រឆាំងរបស់កំលាំងអមិត្តនិងទស្សនៈខុសឆ្គង យល់
ច្បាស់អត្ថន័យ​តួនាទី​សំខាន់នៃការតស៊ូលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ