សិក្ខាសាលាអាស៊ានអំពីការជំរុញអនុវត្តអនុសញ្ញារបស់ អ.ស.ប. ស្តីអំពីសិទ្ធិរបស់ជនពិការ

សិក្ខាសាលាអាស៊ានអំពីការជំរុញអនុវត្តអនុសញ្ញារបស់ អ.ស.ប. ស្តីអំពីសិទ្ធិរបស់ជនពិការ  - ảnh 1
សិក្ខាសាលាអាស៊ានអំពីការជំរុញអនុវត្ត អនុសញ្ញារបស់ អ.ស.ប. ស្តីអំពីសិទ្ធិរបស់ជនពិការ (CRPD) (Image: VOV Online)

(VOVworld) – នាព្រឹកថ្ងៃទី ២៩ សីហា សិក្ខាសាលាអាស៊ានអំពីការជំរុញអនុវត្តអនុសញ្ញា
របស់ អ​.ស.ប. ស្តីអំពីសិទ្ធិរបស់ជនពិការ (CRPD) ឆ្ពោះទៅការបង្កើនតួនាទីនិងការចូលរួម
របស់ជនពិការក្នុងសហគមន៍អាស៊ាន បានប្រព្រឹត្តទៅនៅ ទីក្រុងហាណូយ វៀតណាម។ បណ្ដាតំណាងចូលរួមសិក្ខាសាលាលើកនេះបាន ពិភាក្សាអំពីខ្លឹមសារមួយចំនួន ដូចជា៖ អនុសញ្ញាអំពីសិទ្ធិរបស់ជនពិការសកម្មភាពនៃបណ្ដាប្រទេសជាសមាជិកអាស៊ានក្នុងការ
ជំរុញការអនុវត្តអនុសញ្ញា អំពីសិទ្ធិរបស់ជនពិការ ជាដើម។ ថ្លែងមតិក្នុងសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួង ការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Nguyen Trong 
Dam បានលើកច្បាស់ថា៖ វៀតណាមមានជនពិការចំនួន ៦ លាន ៧ សែន នាក់ ស្រូប 
យក ៧,៨% នៃចំនួនប្រជាជន។ វៀតណាមបាននិងកំពុងអនុវត្តសកម្មភាពយ៉ាង សកម្ម
សំដៅបង្កើនការចូលរួមនៃជនពិការក្នុងសហគមន៍ និងអនុវត្តគោលដៅអភិវឌ្ឍន៍សហ
ស្សវត្តសំរាប់ជនពិការ ហើយកសាងដំណើរចូលរួមអនុសញ្ញាអំពីសិទ្ធិរបស់ជនពិការ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ