សិក្ខាសាលា “ពង្រីកសក្តានុភាពទេសចរណ៍នៅឈូងសមុទ្រ Ha Long”
(VOVworld) – នារសៀលថ្ងៃទី ២៩ វិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្ត Quang
Ninh ភាគខាងជើងវៀតណាម ទីក្រុង Ha Long និងអគ្គនាយកដ្ឋានទេសចរណ៍ វៀតណាមបានរៀបចំសិក្ខាសាលា “ពង្រីកសក្តានុភាពទេសចរណ៍នៅឈូង
សមុទ្រ Ha Long” ។ នេះគឺជាកម្មវិធីមួយក្នុងចំណោមសកម្មភាពនៃសប្តាហ៍
ទេសចរណ៍នៅឈូងសមុទ្រ Ha Long ឆ្នាំ ២០១២សំរាប់ភ្ញៀវទេសចរណ៍អឺរ៉ុប ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ទី ៣០ វិច្ឆិកា។ថ្លែងមតិនៅសិក្ខាសាលានេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh លោក Nguyen Van Doc បាន
ចាត់ទុកថា៖
“ខេត្ត Quang Ninh បាននិងកំពុងបង្កលក្ខណៈងាយស្រួលដើម្បីវិនិយោគចូល មណ្ឌលលេងកំសាន្តនៅឈូងសមុទ្រ Ha Long ព្រមទាំង បង្កើនការងារគ្រប់គ្រង រដ្ឋក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ដើម្បីនាំខេត្ត Quang Ninh ក្លាយទៅជា មណ្ឌលទេសចរណ៍គួរឲ្យទាក់ទាញ ក្នុងតំបន់និងលើសកលលោក៕”