សិក្ខាសាលា "ព័ត៌មានកិច្ច​ការ​បរទេសស្តីពីសិទ្ធិមនុស្សក្នុងស្ថានភាពថ្មី"

(VOVWORLD) - នាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានសម្របសម្រួលជាមួយកាសែតពិភពលោកនិងវៀតណាម រៀបចំសិក្ខាសាលា “ព័ត៌មានកិ្ចចការបរទេសស្តីពីសិទ្ធិមនុស្សក្នុងស្ថានភាពថ្មី”។

នេះគឺជាសកម្មភាពមួយក្នុងយុទ្ធនាការឃោសនាកំពូលអំពីសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សក្នុងឱកាសខួបលើកទី ៧៦ នៃទិវាសិទ្ធិមនុស្សពិភពលោក (១០ ធ្នូ ១៩៤៨ - ១០ ធ្នូ ២០២៤)។

សិក្ខាសាលា

ថ្លែងមតិបើកសិក្ខាសាលានេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Do Hung Viet អនុប្រធានគណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនិងតម្លៃជាក់ស្តែងនៃព្រឹត្តិការណ៍នេះ ជាពិសេសនៅពេលដែលវៀតណាមទើបបានប្រកាសឈរឈ្មោះសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨ ។ អនុរដ្ឋមន្ត្រី លោក Do Hung Viet បានចង្អុលបង្ហាញថា ចាំបាច់ត្រូវមាន “វិធីសាស្ត្រថ្មី” មានភាពច្នៃប្រឌិត មានភាពរស់រវើកអំពីកិច្ចការបរទេស និងទៀងទាត់ដើម្បីពិភពលោកយល់ដឹងកាន់តែច្បាស់អំពីប្រទេសវៀតណាម។ លោកអនុរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងសារព័ត៌មានកិច្ចការបរទេសក្នុងវិស័យផ្សព្វផ្សាយកិច្ចការបរទេស សំដៅតស៊ូ និងការពារសិទ្ធិមនុស្សនៅវៀតណាម តាមនោះជំរុញរូបភាពជាតិ លើកកម្ពស់ការយល់ដឹងអន្តរជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមនិងកសាងបរិយាកាសសន្ទនាដោយយុត្តិធម៌លើវេទិកាអន្តរជាតិ។

នៅក្នុងសិក្ខាសាលា ទីភ្នាក់ងារគ្រប់គ្រងសកម្មភាពព័ត៌មានកិច្ចការបរទេស ទីភ្នាក់ងារសារព័ត៌មាន អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញបានពិភាក្សាអំពីវិធីសាស្ត្រថ្មីនិងមានប្រសិទ្ធភាព ក្នុងការអនុវត្តការងារព័ត៌មានកិច្ចការបរទេសស្តីពីសិទ្ធិមនុស្សក្នុងបរិបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ