|
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង
សេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់។ |
VOV-ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Le Hoang Quan ក្នុង
ពេលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់
Philipp Rosler ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញនាថ្ងៃទី១៩កញ្ញា
បានអះអាងថា ទីក្រុងចង់ឲ្យវិនិយោគិនរបស់អាល្លឺម៉ង់មកទីក្រុងដើម្បីស្វែងយល់សហប្រតិបត្តិការវិនិយោគ ពិសេសគឺក្នុងបណ្ដាវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច
ឧស្សាហកម្មជាដើម។ រីឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់
Philipp Rosler បានចាត់ទុកថាទីក្រុងហូជីមិញជាកន្លែងមានបរិយាកាសសកម្មភាព សេដ្ឋកិច្ចខ្លាំងបំផុតក្នុងដំបន់អាស៊ី-អាគ្នេយ៍និងគោលដៅនៃដំណើរទស្សនកិច្ច លើកនេះរបស់ក្រសួងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់គឺបង្កើនកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយទីក្រុងហូជីមិញ។ ដូច្នេះគណៈប្រតិភូដែល អញ្ជើញមកទស្សនកិច្ចនេះមានអង្គភាពអាជីវកម្មធំៗជាច្រើនរបស់សហព័ន្ធ
អាល្លឺម៉ង់ចូលរួម។
នាថ្ងៃដ៏ដែលលោក Philipp Rosler បានចូលរួមពិធីបើកសម្ភោធសាលាអន្តរជាតិអាល្លឺម៉ង់និងវិទ្យាស្ថានបច្ចេកវិទ្យាអាល្លឺម៉ង់-វៀតណាមនៅទីក្រុង
ហូជីមិញផងដែរ៕