វៀតណាម-អាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(TTX) – រដ្ឋាភិបាលវៀតណាមនឹងជានិច្ចកាលបង្កលក្ខណៈងាយស្រួលជាទីបំផុត ដើម្បីអង្គភាពអាជីវកម្មអាល្លឺម៉ង់ និយាយរួម និងរដ្ឋ Hessen និយាយដោយឡែក មកវិនិយោគធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពស្ថិរភាពនិងយូរអង្វែងនៅ
វៀតណាម។ នេះគឺជាការថ្លែងមតិរបស់ឧបនាយករដ្ឋមនត្រីវៀតណាម Nguyen
Thien Nhan ក្នុងពិធីទទួលជួបសន្ទនាជាមួយអតីត ទេសាភិបាលរដ្ឋ Hessen (អាល្លឺម៉ង់)
 លោក Roland Kook ដែលកំពុងបំពេញការងារនៅវៀតណាម នារសៀលថ្ងៃទី ១៧
កញ្ញា នៅទីក្រុងហាណូយ។ ឧបនាយករដ្ឋមនត្រី Nguyen Thien Nhan មានគោល
បំណងថា៖ រដ្ឋអំណាចរដ្ឋ Hessen នឹងបន្តបង្កលក្ខណៈជួយឧបត្ថម្ភវៀតណាមលើ
វិស័យអប់រំបណ្តុះ បណ្ដាល រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាង
វៀតណាមនិង អាល្លឺម៉ង់ ឲ្យខ្លាំងក្លាថែមទៀត។ 

វៀតណាម-អាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ឧបនាយករដ្ឋមនត្រីវៀតណាម Nguyen Thien Nhan ក្នុងពិធីទទួលជួបសន្ទនាជាមួយអតីតទេសាភិបាលរដ្ឋ Hessen (អាល្លឺម៉ង់) លោក Roland Kook (Image: Internet)

នារសៀលថ្ងៃដ៏ដែល មហាវិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាមបានរៀបចំដ៏មហ ឡារឹតពិធីប្រគល់កិត្តនាមបណ្ឌិតកិត្តិយស់ដល់រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងឧស្សាហកម្ម
អាល្លឺម៉ង់ លោក Philipp Roesler។ នេះគឺជាការទទួលស្គាល់ ចំពោះការរួមវិភាគទាន
ពិសេសរបស់លោក Philipp Roesler ក្នុងកិច្ចសហប្រតិ បត្តិការលើវិស័យសេដ្ឋកិច្ច
វប្បធម៍ អប់រំ បណ្តុះបណ្ដាល បច្ចេកវិទ្យា រវាងវៀតណាមនិងអាល្លឺម៉ង់៕

វៀតណាម-អាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 2
រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងឧស្សាហកម្មអាល្លឺម៉ង់ លោក Philipp Roesler។ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ