សាធារណៈមតិរុស្ស៊ីនិងអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Vladimir Putin
|
សាធារណៈមតិរុស្ស៊ីនិងអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Vladimir Putin (VOV) |
Vovworld-នាថ្ងៃទី១២វិច្ឆិកា កាសែតនិងមធ្យោបាយសារព័ត៌មានរបស់រុស្ស៊ី
និងអន្តរជាតិ បានជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានា
ធិបតីរុស្ស៊ីលោក Vladimir Putin ទន្ទឹមនឹងនោះស្ងើចសរសើរទំនាក់ទំនងសហប្រតិ
បត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA-
Novosti បានជូនដំណឹង ប្រធានាធិបតី Putin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់មួយចំនួនជាមួយវៀតណាម ក្នុងដំណើរទស្សនកិច្ចនៅ
ទីក្រុងហាណូយនាថ្ងៃទី១២វិច្ឆិកា សំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើ
គ្រប់វិស័យរវាងវៀតណាម-សហព័ន្ធរុស្ស៊ី។ រួមជាមួយនោះ វិទ្យុផ្សាយសម្លេងរុស្ស៊ី
(VOR) ក៏បានជូនដំណឹងនិងលើកត្រដែតព្រឹត្តិការណ៍ប្រធានាធិបតី Putin រួមជា
មួយប្រធានរដ្ឋ Truong Tan Sang បានបើក “ប៉ុន្មានទិវាវប្បធម៍រុស្ស៊ីនៅវៀតណាម” ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា ទំនាក់ទំនងវប្បធម៍រុស្ស៊ី-វៀតណាមកំពុងបានអភិវឌ្ឍន៍។
មធ្យោបាយសារព័ត៌មានរុស្ស៊ីបានអះអាងថា ការបង្កើតមណ្ឌលពាណិជ្ជកម្ម
សេរីរវាងប្រទេសសមាជិកសម្ព័ន្ធភាពគយជាមួយវៀតណាមនឹងរួមចំណែកបង្កើនតំលៃផ្លាស់ប្តូរទំនិញទ្វេភាគី។
ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuter បានជូនដំណឹងថា
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អញ្ចើញមកបំពេញទស្សនកិច្ចក្នុងរយៈពេល
១ថ្ងៃនៅវៀតណាមនិងកិច្ចសហប្រតិបត្តិការថាមពលនិងយោធាជាសសរចំនួន២ក្នុងទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាន AFP របស់
បារាំងបានចាត់ទុកថា រុស្ស៊ីនិងវៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្ទង់រកនិងធ្វើអាជីវកម្មប្រេងឧស្ម័ននៅដំបន់ខ្ពង់រាបបាតសមុទ្រវៀតណាមនិងបង្កើនទំនាក់ទំនងយោធា៕