សាធារណរដ្ឋឆែកមានបំណងចង់សហការលើគ្រប់ជ្រុងជ្រោយជាមួយ វៀតណាម

(VOVWORLD) - នាថ្ងៃទី ១៧ ខែកក្កដា នៅទីក្រុង  Praha ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Ho Minh Tuan បានជួបពិភាក្សាការងារជាមួយប្រធានសភាពាណិជ្ជកម្មឆែក អំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការលើ   វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
សាធារណរដ្ឋឆែកមានបំណងចង់សហការលើគ្រប់ជ្រុងជ្រោយជាមួយ វៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Ho Minh Tuan (ឈរនៅកណ្តាល) 

ក្នុងជំនួបនេះ លោក Ho Minh Tuan បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU និងវៀតណាម (EVFTA) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ៣០ ខែមិថុនាកន្លងទៅនៅទីក្រុងហាណូយ នឹងជួយបង្កលក្ខណៈងាយស្រួលជម្រុញពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិង EU ក្នុងនោះមានប្រទេសឆែក ។ នេះក៏ជាឱកាសសម្រាប់ប្រទេសឆែក ពង្រឹងការនាំចេញម៉ាស៊ីននិងគ្រឿងបរិក្ខារទៅកាន់ទីផ្សារវៀតណាម ដើម្បីកែលំអនូវជញ្ជីងតុល្យភាពនៃពាណិជ្ជកម្មទ្វេភាគី ដែលនាពេលបច្ចុប្បន្នកំពុងផ្អៀងទៅខាងវៀតណាមផងដែរ។លោក Ho Minh Tuan ក៏បានស្នើឲ្យប្រធានសភាពាណិជ្ជកម្មឆែក លោក Vladimir Dlouhy ធ្វើការចលនាដល់សមាជិកនានាដែលមានតួនាទីសំខាន់ក្នុងសភាឆែក ជាពិសេសគឺសមាជិកឆែកនៅសភាអឺរ៉ុប ឲ្យផ្តល់សច្ចាប័ននិងអនុវត្តលើកិច្ចព្រមព្រៀង EVFTA ឲ្យបានឆាប់ៗនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ