សន្ដិសុខគឺជាប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូលរវាងប្រទេសចំនួន ៩ នៅអឺរ៉ុបភាគកណ្តាលនិងអឺរ៉ុបភាគខាងកើត

(VOVWORLD) -  ការបង្កើនកិច្ចសហប្រតិបត្តិការដើម្បីបន្សាំនិងទប់ទល់រាល់បញ្ហាប្រឈម ផ្នែកសន្តិសុខនៅអឺរ៉ុប និងតំបន់នៅជុំវិញ នឹងក្លាយទៅជាប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូលរវាងប្រទេសចំនួន ៩ នៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបភាគខាងកើត ដែលប្រព្រឹត្តទៅនៅទីក្រុង Kosice (ប្រទេសស្លូវ៉ាគី) នៅថ្ងៃទី ២៨ ខែកុម្ភៈខាង     មុខនេះ។ 
សន្ដិសុខគឺជាប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូលរវាងប្រទេសចំនួន ៩ នៅអឺរ៉ុបភាគកណ្តាលនិងអឺរ៉ុបភាគខាងកើត - ảnh 1 អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg 

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នឹងចូលរួមកិច្ចប្រជុំនេះផងដែរ។កិច្ចប្រជុំលើកនេះបានទាក់ទាញការចូលរួមរបស់ប្រមុខរដ្ឋមកពីបណ្តាប្រទេសអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត រួមមានប្រទេសប៊ុលហ្គារី ឆែក Estonia -    Litva - Latvia ហុងគ្រី ប៉ូឡូញ រ៉ូម៉ានី និងស្លូវ៉ាគី។ បញ្ហាសំខាន់ៗ ដែលយកមកពិភាក្សាគ្នា គឺសុទ្ធតែស្ថិតនៅក្នុងរបៀបវារៈរបស់ណាតូនាពេលបច្ចុប្បន្ន ដោយផ្តោតលើសន្តិសុខតំបន់ជំវិញរបស់អង្គការណាតូ ក្នុងនោះមានតំបន់សមុទ្រខ្មៅ។ លើសពីនេះទៀត ថ្នាក់ដឹកនាំគ្រោងនឹងពិភាក្សាគ្នាអំពីវិធីទប់ទល់រាល់ការគំរាមកំហែង និងយុទ្ធសាស្រ្តព័ត៌មានក្លែងក្លាយ ក៏ដូចជា បង្កើនការដាក់ពង្រាយកម្លាំងរបស់ណាតូនៅក្នុងតំបន់ និងជួយឧបត្ថម្ភគាំទ្រដល់ដៃគូអឺរ៉ុបខាងកើត និងតំបន់Balkan ភាគខាងលិចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ