សន្ទស្សន៍ប្រើប្រាស់ CPI ក្នុងខែកញ្ញាកើន០,៤%

សន្ទស្សន៍ប្រើប្រាស់ CPI ក្នុងខែកញ្ញាកើន០,៤% - ảnh 1
ការប្រែប្រួួលរបស់ CPI ទូទាំងប្រទេសតាមរយៈខែនីមួយៗ
 (រូបថត៖ អគ្គនាយកដ្ឋានស្ថិតិ)

(VOVworld)-តាមតួលេខរបស់អគ្គនាយកដ្ឋានស្ថិតិដែលប្រកាសនាថ្ងៃទី២៤កញ្ញាថា សន្ទស្សន៍ប្រើប្រាស់(CPI) របស់វៀតណាមក្នុងខែកញ្ញាកើន០,៤%។ លោក Nguyen
Duc Thang ជាប្រធាននាយកដ្ឋានស្ថិតិតម្លៃនៃអគ្គនាយកដ្ឋាន ស្ថិតិវៀតណាម ឲ្យ
ដឹងថា CPI មានការកើនឡើង ដោយសារតម្រូវការប្រើប្រាស់ ដូចជាសៀវភៅ ប្រដាប់ប្រដាប្រើប្រាស់ក្នុងការសិក្សា សម្រាប់សិស្សានុសិស្ស នាឆ្នាំសិក្សាថ្មីកើន
ឡើងក្នុងកម្រិត ៦,៣៨% រួមចំណែកចូលក្នុង​ CPI រួមគឺ០,៣៦%។
        ទន្ទឹមនឹងនោះ បណ្តាអង្គភាពអាជីវកម្មនាំចេញអង្ករ បានបង្កើនការប្រមូល ទិញអង្កសម្រាប់នាំចេញ ធ្វើឲ្យថ្លៃអង្ករនៅបណ្តាខេត្តភាគខាងត្បូងកើនឡើង។ តាមការព្យាករណ៍របស់អ្នកជំនាញការផ្នែកស្ថិតិថា សន្ទស្សន៍ CPI ក្នុងខែ​តុលានឹង
មានការកើនឡើងដូចជាខែកញ្ញា ដោយកត្តាតម្លៃនៃមុខទំនិញប្រើប្រាស់ ម្ហូបអាហារ ក៏បានកើនឡើងតិចតួចដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ