សន្និបាតលើកទី៧របស់គណៈកម្មាធិការមជ្ឈឹមសមាគមន៍វៀតណាម-កម្ពុជា

(VOVWORLD) - នាថ្ងៃទី២៦ខែធ្នូ នៅរដ្ឋធានីហាណូយ សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាបានរៀបចំសន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមសមាគមន៍នីតិកាលទី៤។ 
សន្និបាតលើកទី៧របស់គណៈកម្មាធិការមជ្ឈឹមសមាគមន៍វៀតណាម-កម្ពុជា - ảnh 1ទិដ្ឋភាពនៅសន្និបាត (រូបថត៖ thoidai.com.vn) 

  ភារកិច្ចសំខាន់ៗរបស់សមាគមន៍ក្នុងឆ្នាំ២០២០នោះគឺ ផ្ដោតទៅ លើសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤១ឆ្នាំទិវាជ័យជំនះក្នុងការតស៊ូការពារព្រំដែនភាគនិរតីរបស់មាតុភូមិហើយរួមជាមួយប្រជាជនកម្ពុជាផ្ដួលរលំរបបប្រល័យពូជសាសន៍ និងពិធីរំលឹកខួបលើកទី៤៥ឆ្នាំទិវាបង្កើតសមា គមន៍ផងដែរ។ ថ្លែងនៅសន្និបាតនេះ អនុប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្ត ភាពវៀតណាមលោក Phan Anh Son បានលើកច្បាស់ថា ក្នុងឆ្នាំ២០២០ សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាត្រូវការបង្កើនការផ្លាស់ប្ដូរព័ត៌មានរវាង សមាគមន៍ជាមួយអង្គការមហាជននានារបស់កម្ពុជា រៀបចំសិក្ខាសាលា ដើម្បីចែករំលែកព័ត៌មានជាមួយអ្នកប្រាជ្ញ ធុរជន អ្នកនយោបាយកម្ពុជា សំដៅជួយអោយប្រជាជនកម្ពុជាគ្រប់ស្រទាប់យល់ដឹងច្បាស់ថែមទៀតអំពីប្រវត្តិសាស្ត្រ ទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាការរួម វិភាគទានរបស់បក្ស រដ្ឋ កងទ័ពប្រជាជនវៀតណាមក្នុងការដណ្ដើមឯករាជ្យ សម្រាប់កម្ពុជាក្នុងអតីតកាលនិងការពង្រឹង អភិវឌ្ឍកម្ពុជានាសព្វថ្ងៃផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ